ប៉ម Luxor Obelisk របស់ប្រទេសបារាំងចូលរួមអបអរសាទរទិវាឯករាជ្យជាតិអ៊ុយក្រែន និងប្រកាសគាំទ្រអ៊ុយក្រែនដោយបន្តផ្គត់ផ្គង់អាវុធថែមទៀត!
បារាំងៈ ប៉ម Obelisk De Luxor នៅបរិវេណ Place de la Concorde របស់ទីក្រុងប៉ារីសបានរៀបចំបំពាក់ភ្លើងពណ៌ជាតំណាងឲ្យទង់ជាតិអ៊ុយក្រែននៅយប់ម្សិលមិញដើម្បីបង្ហាញពីការគាំទ្រារបស់ពួកគេក្នុងទិវា ឯករាជ្យជាតិរបស់ប្រទេសអ៊ុយក្រែន។ ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិរបស់អ៊ុយក្រែនពីសហភាពសូវៀតក្នុងឆ្នាំ 1991 និងជាការកត់សំគាល់ឲ្យកាន់តែច្បាស់នូវរយៈពេល៦ខែ នៃការតស៊ូធ្វើសង្រ្គាមជាមួយរុស្ស៊ី។ មេដឹកនាំអ៊ឺរ៉ុបបានគោរពកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែន ដោយបានសម្តែងដោយការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងបានរិះគន់ទីក្រុងម៉ូស្គូចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសជិតខាងអឺរ៉ុបខាងកើត។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើសារជាវីដេអូដែលតភ្ជាប់ជាមួយនឹងឃ្លាដែលលោកបាននិយាយ ជាភាសាអ៊ុយក្រែនថា “ការការពារអ៊ុយក្រែនមានន័យថាជាការបដិសេធមិនអនុញ្ញាតឱ្យទំនាក់ទំនងអន្តរជាតិត្រូវបានគ្រប់គ្រងដោយអំពើហិង្សា និងភាពវឹកវរឡើយ”៕