អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHOអំពាវនាវជម្រុញបន្ថែមឲ្យថ្នាក់ ដឹកនាំលើពិភពលោកទាំងអស់ជម្រុញការចាក់វ៉ាក់សាំង បន្ថែមជូនប្រជាពលរដ្ឋពួកគេ ដើម្បីគ្របដណ្តប់ចលនាវីរុសឆ្លង!

អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO លោក Tedros Ghebreyesus បានលើកឡើងថា “យើងមិនអាចនិយាយថាយើងកំពុងរៀនរស់នៅជាមួយវីរុស COVID-19 នៅពេលដែលដែលមនុស្ស ១លាននាក់បានស្លាប់ដោយសារតែឆ្លងវីរុសមួយប្រភេទនេះ ពេញ១ឆ្នាំនោះទេ!។ លោក វេជ្ជបណ្ឌិត Tedros បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ថារយៈពេលពីរឆ្នាំកន្លះមកនេះយើងមាន ឧបករណ៍ទាំងអស់ដែលចាំបាច់ដើម្បីការពារករណីស្លាប់ដោយសារមេរោគដ៏រាតត្បាត។ ទន្ទឹមនឹងនេះដែរលោកក៏បានស្នើឱ្យរដ្ឋាភិបាលទាំងអស់ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជម្រុញយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបាន គ្រប់ដូសទាំងអស់។ ជាពិសេសបុគ្គលិកសុខាភិបាល មនុស្សចាស់ និងមនុស្សផ្សេងទៀតដែលមានហានិភ័យខ្ពស់បំផុតដើម្បីយកឥទ្ធិពលវ៉ាក់សាំង70ភាគរយគ្របដណ្តប់លើការរីករាលដាលនៃវីរុសនេះ និង សម្រាប់ជាអាវក្រោះដល់ប្រជាជនទាំងមូល។ លោកបានបញ្ចាក់ថាវាគួរឱ្យរីករាយណាស់នៅពេលដែលប្រទេសមួយចំនួនធ្លាប់មានអត្រាប្រជាជនចាក់វ៉ាក់សាំងទាបបំផុត ឥឡូវនេះបានបង្កើនការចាក់វ៉ាក់សាំងដូសមូលដ្ឋានរបស់ពួកគេបានយ៉ាងច្រើន ជាពិសេសនៅទ្វីបអាហ្វ្រិក។ អគ្គលេខាធិការ WHO បាន បន្ថែមទៀតថា “វាពិតជារឿងគួរឲ្យអបអរសាទរណាស់ដែលករណីយកិច្ចចាក់វ៉ាក់សាំងបានគ្របដណ្តប់សម្រាប់ក្រុមមនុស្សអាទិភាពខ្ពស់បំផុត កំពុងដំណើរការយ៉ារលូន ដោយប្រទេសជាច្រើនមានការរីកចំរើនគួរឱ្យចាប់អារម្មណ៍ឆ្ពោះទៅរកការចាក់វ៉ាក់សាំងពេញ100% នៃបុគ្គលិកសុខាភិបាល និង 100% នៃមនុស្សមានវ័យចំណាស់៕

អត្ថបទដែលជាប់ទាក់ទង