ភាពមិនច្បាស់លាស់នៃការគ្រប់គ្រងប្រាក់ដុល្លារនៅប្រទេសវេណេហ្ស៊ូអេឡានៅតែជាបញ្ហាសម្រាប់ការរស់នៅរបស់ប្រជាជន និងដង្ហើមសេដ្ឋកិច្ចក្នុងស្រុក!
ប្រជាជនវេណេហ្ស៊ូអេឡាកំពុងស្តុកទុកស្បៀងអាហារដែលទទួលបានពីការផ្គត់ផ្គង់នានា ខណៈដែលភាពមិនច្បាស់លាស់មួយចំនួនបាននឹងកំពុងកើតឡើងបន្ទាប់ពីកំណើនប្រាក់ដុល្លារបានរកើនឡើងភ្លាមៗដែរ។ ប្រាក់ដុល្លារគឺជារូបិយប័ណ្ណដ៏មានតម្លៃនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលរដ្ឋាភិបាលបង្កើតចំនួនកំណត់សម្រាប់តម្លៃរបស់វា ប៉ុន្តែទីផ្សារងងឹតបានផ្តល់នូវតម្លៃកាន់តែថ្លៃក្នុងមួយដុល្លារ។
កាលពីសប្តាហ៍មុន អត្រាប្តូរប្រាក់ផ្លូវការបានកើនឡើងពី 6.67 ទៅ 9.08 បូលីវ៉ា(រូបិយប័ណ្ណវេណេហ្ស៊ូអេឡា)ក្នុងមួយដុល្លារ ខណៈដែលអត្រាប្តូរប្រាក់ទីផ្សារងងឹតបានកើនឡើងពី 5.97 ទៅ 7.01 បូលីវ៉ារក្នុងមួយដុល្លារឯណោះ។ អត្រាប្តូរប្រាក់ទាំងពីរនេះគឺកើនឡើងក្នុងពេលតែមួយជាមួយនឹងស្ថានភាពបង្ខូចទ្រង់ទ្រាយតម្លៃដើម ហើយជារឿយៗវាជាកត្តាចម្បងក្នុងការកំណត់ស្ថានភាពអតិផរណា។ក្រុមអ្នកវិភាគបាននិយាយថាការដំឡើងថ្លៃលើកនេះអាចកើតចេញពីលទ្ធផលនៃការផ្គត់ផ្គង់មិនគ្រប់គ្រាន់នៃប្រាក់ដុល្លារដោយធនាគារកណ្តាលវេណេហ្ស៊ូអេឡាទៅក្នុងចរន្តសេដ្ឋកិច្ច។ នាង Angie Graterol ជាពាណិជ្ជករម្នាក់បាននិយាយថា តម្លៃប្រាក់ដុល្លារគឺជាអ្វីៗដែលនាំឲ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់នាងនិងអតិថិជនរបស់នាងយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងបាន” ។ ប៉ុន្តែនៅពេលនេះកត្តាពីរយ៉ាងបានលេចចេញជារូបរាងមកបង្កើតជាបញ្ហា នេះបើយោងតាមលោក Asdrúbal Oliveros ជាសេដ្ឋវិទូ និងជានាយកក្រុមហ៊ុនវិភាគ Econoanalítica។ លោក Oliveros បាននិយាយថា “វាជាភាពចៃដន្យនៃការផ្គត់ផ្គង់ដ៏ធំនៃរូបិយប័ណ្ណ bolivars ជាមួយនឹងការផ្គត់ផ្គង់ជាអប្បបរមា និងសូម្បីតែមិនមានជាប្រាក់ដុល្លារក៏ដោយ ក៏សមតុល្យនៃស្ថានភាពនេះគឺច្បាស់ជាក្លាយទៅជាគ្រោះមហន្តរាយដូចគ្នា៕