វត្តមានរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកមកកាន់ទឹកដីកោះតៃវ៉ាន់ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចរក្នុងចេតនា បញ្ឆេះកំហឹងរបស់លោកស្រី Nancy Pelos
តៃវ៉ាន់ៈ សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Marsha Blackburn បានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍នេះដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់សមាជិកសភាអាម៉េរិកចាប់តាំងពីដំណើរទស្សនកិច្ច របស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi កាលពីដើមខែសីហានេះដែរ ដែលគេជឿជាក់ថាវាមូលហេតុបង្កើនភាពតានតឹងជាមួយប្រទេសចិនយ៉ាងធ្ងន់ធ្ងរ។ លោកស្រី Blackburn ដែលជាសមាជិក នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Tennessee បានចុះចតនៅទីក្រុងតៃប៉ិកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានទៅលេងកោះ Solomon និងកោះក្បែរខាង Papua New Guinea និង បន្តជួបជាមួយនឹងប្រធានាធិបតី និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen។ កន្លងទៅលោកស្រី Pelosi គឺជាប្រធានរដ្ឋសភាជាន់ខ្ពស់របស់ររដ្ឋការអាមេរិកបានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែលមិនធ្លាប់មានក្នុងរយៈពេល 25 ឆ្នាំមកនេះ។ ភ្លាមៗនោះប្រទេសចិនបានឆ្លើយតបទៅនឹងការធ្វើដំណើររបស់លោកស្រីជាមួយនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលរួមមានការបាញ់មីស៊ីលពីលើកោះ និងការបញ្ជូននាវាឆ្លងកាត់ពាក់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថាជាកន្លែងហាមឃាត់រវាងភាគីទាំងពីរក្នុងនោះក៏មានកាំជ្រួចមួយចំនួនបានបាញ់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុនដែរ។ ប្រទេសចិនបានទាមទារកោះតៃវ៉ាន់ដែលពួកគេគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួនមកវិញនឹងត្រូវបានកាន់កាប់ដោយកម្លាំងយោធាប្រសិនបើចាំបាច់ ហើយគេមើលឃើញថាដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់កោះតៃវ៉ាន់ របស់អាម៉េរិកនៅពេលនេះគឺជាទង្វើជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួននិងជាចេតនាទទួលស្គាល់អធិបតេយ្យភាពតៃវ៉ាន់និងរំលោភលើគោលនយោបាយ ចិនតែមួយ៕