នាយករដ្ឋមន្ត្រីប៉ាគីស្ថានចុះផ្តល់ជំនួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និង ប្រកាសផ្តល់ ជំនួយដល់ខេត្តដែលរងផលប៉ះពាល់ចំនួន៤៥លានដុល្លាអាម៉េរិក

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Muhammad Shehbaz Sharif បានប្រកាសផ្តល់មូលនិធិសង្គ្រោះចំនួន ៤៥លានដុល្លារអាមេរិកសម្រាប់ខេត្ត Baluchistan ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ រូបភាពវីដេអូដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហាញថា លោក Sharif បានចូលរួមសកម្មភាពផ្គត់ផ្គង់ជំនួយដល់ប្រជាជនក្នុងស្រុក Jaffarabad ពីឧទ្ធម្ភាគចក្រដែលជាផ្នែកមួយក្នុងបេសកកម្មរបស់យោធាប៉ាគីស្ថាន។ ក្រុមមន្ត្រីបាននិយាយថាចំនួនមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងដែលបានរីករាលដាលនៅក្នុងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១០០០ នាក់ហើយចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ខណៈដែលប្រទេសនេះកំពុងពើបប្រទះនឹងខ្យល់មូសុងដ៏អាក្រក់។ជំនន់ទឹកភ្លៀងភ្លាមៗក្រោយពីភ្លៀងធ្លាក់ខ្លាំងបានបោកបក់បំផ្លាញភូមិស្ថាន និងផលដំណាំ ខណៈដែលទាហាន និងក្រុមជួយសង្គ្រោះបានជម្លៀសអ្នកស្រុកដែលជាប់គាំងទៅកាន់ទីទួលសុវត្ថិភាពនៃជំរុំសង្គ្រោះបន្ទាន់និងផ្តល់អាហារដល់ប្រជាជនប៉ាគីស្ថានរាប់ពាន់ នាក់ដែលបានបង្ខំចិត្តផ្លាស់ទីលំនៅភ្លាមៗដែរ។អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរបស់ប្រទេសប៉ាគីស្ថានបានរាយការណ៍ថាចំនួនអ្នកស្លាប់ចាប់តាំងពីមានរដូវវស្សាលាយលំនឹងខ្យល់មូសុង នៅដើមឆ្នាំនេះ – និងនៅពាក់កណ្តាលខែមិថុនា – បានកើនឡើងដល់ ១០៣៣នាក់ហើយ បន្ទាប់ពីអ្នកស្លាប់ថ្មីៗត្រូវបានគេរាយការណ៍ស្ថិតនៅក្នុងខេត្ត Khyber Pakhtunkhwa និងភាគខាងត្បូងខេត្ត Sindh ៕

អត្ថបទដែលជាប់ទាក់ទង