សាកសពរថយន្តឆេះខ្ទេចខ្ទីនៅតាមដងផ្លូវក្នុងទីក្រុង Tripoli ក្រោយពីមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅក្នុងប្រទេសលីប៊ី

មានសាកសពរថយន្តដែលឆេះខ្ទេចខ្ទីពេញផ្លូវក្នុងទីក្រុងទ្រីប៉ូលសីស្របពេលដែលកងកម្លាំងមកពីភាគីគូប្រជែងក្នុងប្រទេសនេះបន្តសកម្មភាពល្បាតក្នុងទីក្រុងក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងឃោរឃៅបានកើតឡើង។ ការប៉ះទង្គិចគ្នាក្នុងរដ្ឋធានីនៃប្រទេសលីប៊ីបានកើតឡើងរវាងកងជីវពលដែលគាំទ្រដោយគូប្រជែងទាំងពីររបស់ខ្លួននឹងបានបង្ហាញពីការវិលត្រឡប់ទៅរកការប្រើអំពើហិង្សាជាថ្មីចំពេលដែលមានការជាប់គាំងផ្នែកនយោបាយដ៏យូរផងដែរ។ ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ និង ១៤០នាក់ទៀតបានរងរបួស មិនតែប៉ុណ្ណោះបណ្តាលឲ្យមនុស្សចំនួន៦៤គ្រួសារត្រូវជម្លៀសចេញពីជុំវិញតំបន់ដែលមានការប្រយុទ្ធគ្នា។

ហេតុការណ៍នេះបានកើតឡើងប្រៀបដូចជាការគំរាមកំហែងនិងបំផ្លាញភាពស្ងប់ស្ងាត់ដែលទាក់ទងនឹងប្រទេសលីប៊ីដែលបានរីកសាយភាយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប្រទេសដែលមានអំណោយផលផ្នែកប្រេងកាតបានធ្លាក់ចូលទៅក្នុងសភាពចលាចលបន្ទាប់ពីការបះបោរធ្ងន់ធ្ងរនៅពីក្រោយការគាំទ្ររបស់អង្គការណាតូដែលបានផ្តួល រំលំ និងសម្លាប់មេដឹកនាំផ្តាច់ការដ៏យូររបស់លីប៊ីលោក Moammar Gadhafi នៅក្នុងឆ្នាំ 2011។ ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យកងជីវពលនៃកងពលតូចបដិវត្តន៍ក្នុងទីក្រុងទ្រីប៉ូលីដឹកនាំដោយក្រុម Haitham Tajouri ប្រឆាំងនឹងកងជីវពលផ្សេងទៀតដែលបានចងសម្ព័ន្ធភាពជាមួយក្រុមដែលដឹកនាំដោយមេទ័ព Abdel-Ghani al-Kikli ដ៏ល្បីឈ្មោះមួយរូបដែលគេឲ្យរហស្សនាមថា”Gheniwa” ៕

 

អត្ថបទដែលជាប់ទាក់ទង