ប្រធានផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិលើកឡើងនូវវិបត្តិជាច្រើននៅក្នុងប្រទសអាហ្វហ្គា នីស្ថាននាពេលបច្ចុប្បន្ន ក្រោយពីការបះបោររបស់ក្រុមតាលីបង់
សហប្រជាជាតិៈ ប្រធានផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានប្រាប់ជម្រាបជូនដល់ប្រឹក្សាសន្តិសុខថាប្រជាជនក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងបន្តប្រឈមមុខនឹងការលំបាកខ្លាំងនិងភាពមិនច្បាស់លាស់ជាមួយនឹងមនុស្សប្រជាជនជាង19លាននាក់នៃកម្រិតស្ថានភាពអសន្តិសុខស្បៀងធ្ងន់ធ្ងរ រួមទាំងមនុស្ស6លាននាក់ទៀតកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សផងដែរ ក្រោយការដណ្តើមអំណាចពីក្រុមបះបោរតាលីបង់។ ថ្លែងទៅកាន់ក្រុមប្រឹក្សានៅថ្ងៃនេះអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌របស់ អ.ស.ប និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សជាងពាក់កណ្តាលនៃចំនួនប្រជាជនប្រមាណជា 24លាននាក់ ពិតជាត្រូវការជំនួយមនុស្សធម៌ ហើយកុមារប្រមាណប្រមាណជា3លាននាក់កំពុងខ្វះអាហារូបត្ថម្ភយ៉ាងខ្លាំង។ ចំនួននេះរួមមានកុមារជាង1លាននាក់ ដែលត្រូវបានគេប៉ាន់ប្រមាណថាកំពុងទទួលរងពី កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុតដែលអាចជាគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ យោងទៅតាមសំដីលោក Griffiths បានបន្ថែមថាប្រសិនបើគ្មានការព្យាបាលពិសេសស េះម្រាប់កុមារទាំងនោះទេពួកគេអាចនឹងស្លាប់បានយ៉ាងងាយ។ វិបត្តិនៅអាហ្វហ្កានីស្ថាន មិនត្រឹមតែជាវិបត្តិផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ វាជាវិបត្តិអាកាសធាតុ ជាវិបត្តិភាពអត់ឃ្លាន និង វាជាវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេ ផងដែរ៕