ប្រធានាធិបតីថ្មីក្នុងប្រទេសស្រីលង្កាបានបញ្ជាក់ថា៖ ការចរចាជាមួយនឹងមូលនិធិហិរញ្ញវត្ថុ IMF ជិតបញ្ចប់ដោយជោគជ័យហើយ
ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាបានថាកិច្ចពិភាក្សានៅក្នុងប្រទេសក្ស័យធនរបស់លោកបានធ្វើឡើងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF សម្រាប់កញ្ចប់សង្គ្រោះដែលនឹងឈានដល់ ដំណាក់កាលចុងក្រោយដោយជោគជ័យហើយ ខណៈដែលរូបលោកកំពុងបង្ហាញពីកញ្ចប់ថវិកា ដែលបានធ្វើវិសោធនកម្មស្វែងរកការទប់ទល់នឹងស្ថានភាពអតិផរណានិងកាត់បន្ថយការដំឡើងពន្ធជា ដើម។
លោកប្រធានាធិបតី Ranil Wickremesinghe ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង អតីតនាយករដ្ឋមន្រ្តីស្រីលង្ការផងដែ បាននិយាយនៅក្នុងសុន្ទរកថាក្នុងសភាថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្តើម ចរចារឡើងវិញនូវរចនាសម្ព័ន្ធបំណុលជាមួយបណ្តាប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កា។ លោក Wickremesinghe បញ្ជាក់ជាការព្រមានថាពួកយើងត្រូវតែរៀបចំយ៉ាងហោចណាស់រយៈពេល 25 ឆ្នាំនៃគោលនយោបាយសេដ្ឋកិច្ចជាតិដោយចាប់ផ្តើម សម្លឹងមើលឡើងវិញនូវចរន្តថវិកាឆ្នាំ 2023ខាងមុខនេះតទៅ ។ មូលនិធិ IMF កំពុងធ្វើទស្សនកិច្ចនៅប្រទេសស្រីលង្កាដោយរំពឹងថានឹងបញ្ចប់ការចរចា បច្ចុប្បន្នភាពនៅថ្ងៃពុធនេះ។ មុនពេលដំណើរទស្សនកិច្ចរបស់ក្រុមការងារមូលនិធី IMF លោកបានបាននិយាយថា ដោយសារតែបំណុលសាធារណៈរបស់ប្រទេសស្រីលង្កាមិនមាននិរន្តរភាព ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF ប្រហែលជាត្រូវការការធានាពីម្ចាស់បំណុលរបស់ប្រទេស ស្រីលង្កាថា និរន្តរភាពបំណុលនឹងត្រូវបានស្ដារឡើងវិញ មុនពេលកម្មវិធីជំនួយណាមួយចាប់ផ្តើមផ្តល់ឲ្យស្រីលង្កាផងដែរ។ បំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កាគឺមានលើសពី51ប៊ីលានដុល្លារ ដែលក្នុងនោះត្រូវសងវិញចំនួន 28 ប៊ីលានដុល្លារនៅឆ្នាំ 2027៕