អ្នកជំនាញលើកឡើងថាតំបន់ដែលជាប់នឹងមហាសមុទ្រអាត្លង់ទិកត្រូវតែបង្កើនកិច្ចការងារ ពង្រឹងកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់នឹងនីវ៉ូទឹកសមុទ្រដែលបានកើនឡើង!
ស្របពេលដែលទីក្រុងមួយចំនួននៅជុំវិញពិភពលោកហាក់កំពុងទទួលបាននូវស្ថានភាពស្រកចុះនៃកម្រិតទឹកសមុទ្រដែលវាជាមូលហេតុមួយបណ្តាលឲ្យ មានគ្រោះធម្មជាតិទឹកជំនន់ក្នុងកម្រិតទាបដូចគ្នា ប៉ុន្តែក៏មានកន្លែងខ្លះមាននីវ៉ូទឹកសមុទ្រកើនឡើងដែរ។ មូលហេតុនេះគឺផ្តើមចេញពីមួយផ្នែកនៃការប្រែប្រួលក្នុងតំបន់ Atlantic រដ្ឋ New Jersey តែប៉ុណ្ណោះ។ ទីប្រជុំជនដែលមានខ្យល់បោកបក់ខ្លាំងគឺស្ថិតនៅលើទឹកដីដែនកោះដែលអាចជារនាំងមួយសម្រាប់ការធ្វើដំណើរតាមទូកប៉ុណ្ណោះ ប៉ុន្តែក្នុងសម័យទំនើបវាគឺជាមធ្យោបាយមួយផ្សេងវិញទៀត។ ចំណែកដីនៅតាមទីក្រុងខ្លះបានចាប់ផ្តើមរួមតូចដោយសារតែទឹកនៅសងខាងគែមដីស្ទើរតែពីលើនីវ៉ូទឹកសមុទ្រថែមទៀតផង។ដូច្នេះវាមិនមានកន្លែងច្បាស់លាស់សម្រាប់អ្នកស្រុកចំនួន38,500នាក់ក្នុងកម្រិតប្រហែលជា33% កំពុងរងនូវផលប៉ះពាល់។ ទន្ទឹមនឹងនេះដែរស្ថានភាពទឹកជំនន់កាន់តែញឹកញាប់ និងកាន់តែកើនឡើង។ នៅឆ្នាំ 1910 ក្រុមអ្នកស្រាវជ្រាវបានដំឡើងរង្វាស់លំនោចទឹកនៅឯចុងតំបន់ Steel Pier Amusement Park ។ រង្វាស់នេះបានបង្ហាញថាទឹកសមុទ្របានឡើងមួយតឹកកន្លះចាប់តាំងពីពេលនោះមក ហើយវាបានកើនឡើងច្រើនជាងទ្វេដងនៃកម្រិតទឹកសមុទ្រជាមធ្យមភាពនៃរង្វាស់សកលផងដែរ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំនៃទីក្រុងមួយចំនួនបាននិយាយថា “ទេ” ចំពោះការផ្តល់ជូននូវទំនិញបម្រុងទុក មធ្យោបាយរុះរើផ្ទះសម្បែងនៅក្នុងតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ថែមទៀតផង ៕