អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការជួយជ្រោមជ្រែងផ្តល់ជំនួយសម្រាប់ ប្រទេសប៉ាគីស្ថាន និង បញ្ឈប់ទង្វើទាំងឡាយណាដែល បណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នាដើម្បី “ឆ្លើយតបយ៉ាងឆាប់រហ័សនិងកិច្ចសហការគ្នា” ចំពោះវិបត្តិជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបាននិយាយថា៖ «សូមបញ្ឈប់សកម្មភាពដើរឬដេកដែលមិនបានគិតអំពីមូលហេតុនាំឆ្ពោះទៅរកការបំផ្លិចបំផ្លាញនៃភពផែនដីយើងទៀតទៅ វាពិតនាំឲ្យមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ថ្ងៃនេះវាបានកើតឡើងចំពោះប្រទេសប៉ាគីស្ថានចុះនៅថ្ងៃស្អែកវាអាចប៉ះចំប្រទេសរបស់អ្នកក៏ថាបាន”។ នៅក្នុងសារដែលបានកត់ត្រាទុកមុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា៖ ប៉ាគីស្ថានកំពុងរងទុក្ខវេទនា ប្រជាជនប៉ាគីស្ថានកំពុងប្រឈមមុខនឹងទឹមភ្លៀងមូសុងជាមួយនឹងសារធាតុស្តេរ៉ូអ៊ីត ដែលជាផលប៉ះពាល់ឥតឈប់ឈរនៃកម្រិតទឹកភ្លៀង និងទឹកជំនន់។ លោក Guterres បានបន្តទៀតថា “មហន្តរាយអាកាសធាតុបានសម្លាប់មនុស្សជាង 1,000 នាក់ និងជាច្រើននាក់ទៀតរងរបួស។ មនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង សាលារៀន និងកន្លែងថែទាំសុខភាពត្រូវបានបំផ្លាញ ជីវភាពរស់នៅត្រូវរុះរើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ ហើយក្តីសង្ឃឹម និងក្តីសុបិនរបស់ប្រជាជនក៏ត្រូវបានបាត់បង់ ចំណែកខេត្តនីមួយៗនៃប្រទេសបានរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាការឆ្លើយតបទៅនឹងការបំផ្លិចបំផ្លាញនេះដែរ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចេញមូលនិធិ រួមទាំងការផ្តល់ជំនួយជាសាច់ប្រាក់ភ្លាមៗ “ប៉ុន្តែទំហំនៃតម្រូវការពីស្ថានភាពខូចខាតកំពុងកើនឡើងដូចជាទឹកជំនន់កំពុងជន់ជោរដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង