អ្នកជំនាញនិយាយថាកម្រិតទឹកភ្លៀងហួសការរំពឹងទុក និង ភូមិសាស្រ្តប្រទេសប៉ាគីស្ថាន១ភាគ៣ ស្ថិតនៅខាងក្រោម ចរន្តទឹកគឺជាមូលហេតុដែលធ្វើឲ្យប៉ាគីស្ថានរងនូវជំនន់ទឺកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន!
ប៉ាគីស្ថានៈ ស្ថានភាពទឹកជំនន់ដែលបានលេបត្របាក់អគារពាណិជ្ជកម្ម ដីស្រែចំការ និងបានសម្លាប់មនុស្សជាង 1,160 នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានអ្នកជំនាញត្រួតពិនិត្យ អំពីមូលហេតុនៃផលលំបាកធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកនេះគឺដោយសារកម្រិត១ភាគ៣នៃប្រទេសប៉ាគីស្ថានស្ថិតនៅខាងក្រោមចរន្តទឹក ។ទឹកជំនន់មិនមែនជារឿងចម្លែកទេនៅពេលនេះ និង នៅឆ្នាំនេះសម្រាប់រដូវភ្លៀងមូសុងដែលវាជារឿងធម្មតាចាប់ផ្តើមពីខែមិថុនា ហើយបញ្ចប់នៅខែកញ្ញា ដែលនាំឲ្យមានទឹកជំនន់។ ប៉ុន្តែទំហំនៃការខូចខាតដ៏ធ្ងន់ធ្ងរនៃជំនន់ទឹកភ្លៀងនៅប៉ាគីស្ថានលើកនេះគឺមិនធម្មតាឡើយ។ ប្រទេសប៉ាគីស្ថានមានអាកាសធាតុប្រែប្រួលខ្លាំង។ ដូច្នេះវាអាចផ្លាស់ប្តូរពីអាកាសធាតុស្ងួតខ្លាំងនៅតំបន់ដែលធ្លាប់ទទួលរដូវរងានិងក្នុងរដូវរងារភាគច្រើនគឺពួកគេទទួលបានការព្រិលធ្លាក់នៅតំបន់ភាគ ខាងជើង ទៅជាភ្លៀងខ្យល់មូសុងខ្លាំងបំផុតនៅខែកក្កដា និងសីហា។ ដូច្នេះ វាមានភ្លៀងធ្លាក់ជាងពាក់កណ្តាលនៅក្នុងខែកក្កដា និងសីហា។ លោកស្រីវេជ្ជបណ្ឌិត Helen Griffiths គឺជាអ្នកស្រាវជ្រាវពីគ្រោះថ្នាក់ធម្មជាតិនៃសាកលវិទ្យាល័យ Reading បានពន្យល់ប្រាប់ថាអ្វីដែលជារឿងមិនធម្មតាសម្រាប់ឆ្នាំនេះគឺជាមូលដ្ឋាននៃបរិមាណទឹកភ្លៀងវាមានច្រើនហួសការរំពឹងទុក។ ជាមធ្យមកម្រិតទឹកភ្លៀងគឺមានចំនួន5ដង គឺជាចំនួនច្រើនលើសការរំពឹងទុកណាស់ទៅហើយនៅទូទាំងប្រទេសប៉ាគីស្ថាន ប៉ុន្តែពេលនេះនៅតាមតំបន់ខ្លះចំណុះទឹកភ្លៀងគឺមានច្រើនជាង១០ដងបាត់មិនគួរឲ្យជឿ គួបផ្សំនឹងកត្តាភូមិសាស្រ្តដែលទាបជាងចរន្តទឹកបន្ថែមទៀតគឺមិនអាចទប់ទល់បានឡើយ៕