អតីតស្រ្តីទី១និងជាភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកស្រី Rosmah Mansor បានមកដល់តុលាការកំពូលដើម្បីទទួលសាលក្រមទាក់ទង នឹងបទចោទប្រកាន់អំពើពុករលួយ!
ម៉ាឡេស៊ីៈ អតីតស្រ្តីទី១ម៉ាឡេស៊ីនិងជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡាស៊ីលោក Najib Razak ដែលកំពុងជាប់ពន្ធនាគារបានមកដល់តុលាការកំពូលហើយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីទទួលសាលក្រម ក្នកាត់ក្តីស្តីអំពីអំពើពុករលួយរបស់លោកស្រីពាក់ព័ន្ធនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន 1.25 ប៊ីលានរីងហ្គីត ស្មើនឹង279លានដុល្លារអាម៉េរិក ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីស្វាមីរបស់លោកស្រីត្រូវបាន តុលាការកំពូលកាត់ក្តីឲ្យជាប់ពន្ធនាគារ12ឆ្នាំ ពីបទលួចយកថិវិកាពីមូលនិធិរដ្ឋ 1MDB ។ លោកស្រី Rosmah Mansor បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន៣ ដូចជាបទសូកប៉ាន់ និងទទួលសំណូកប្រាក់ចំនួន 6.5លានរីងហ្គីតស្មើនឹង1.5លានដុល្លារអាម៉េរិកចន្លោះឆ្នាំ2016 និង2017 ដើម្បីជួយឲ្យក្រុមហ៊ុនមួយទទួលបានគម្រោងផ្តល់បន្ទះថាមពលពន្លឺព្រះអាទិត្យដល់សាលារៀននៅលើដែនកោះ Borneo ។ មុនពេលសាលក្រមត្រូវបានប្រកាស ចៅក្រមនឹងបើកសវនាការលើពាក្យបណ្តឹងស្នើសុំរឿងមួយកាលពីថ្ងៃអង្គារដោយលោកស្រី Rosmah ប្តឹងឲ្យដកសិទ្ធិតុលាការកំពូលដែលមានឈ្មោះថា Zaini Mazlan។ លោកស្រី Rosmah បានលើកឡើងពីការបាត់បង់ទំនុកចិត្តមកលើចៅក្រមរូបនេះ បន្ទាប់ពីឯកសារចំនួន71ទំព័រត្រូវបានបែកធ្លាយកាលពីថ្ងៃសុក្រសប្តាហ៍មុននៅលើគេហទំព័រមួយដែលបានចោទប្រកាន់ថាមានកំហុស ក្នុងការវិនិច្ឆ័យប្រឆាំងមកលើរូបលោកស្រី។ លោកស្រីបាននិយាយថាលោកស្រីមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានអានឯកសារនោះគឺមិនមែនសរសេរដោយចៅក្រមផ្ទាល់ទេ ប៉ុន្តែដោយមនុស្សមិនស្គាល់មុខ នៅក្នុងហេតុការណ៍នោះឬអាចជា”អង្គភាពស្រាវជ្រាវ” របស់តុលាការក៏ថាបាន។ លោកស្រី Rosmah អាយុ 70 ឆ្នាំបាននិយាយថាលោកស្រីមិនមានទំនុកចិត្តចំពោះចៅក្រមអាចមានភាពយុត្តិធម៌ទេព្រោះ បុគ្គលជាតុលការនោះអាចនឹងត្រូវបានជះឥទ្ធិពលដោយភាគីទីបីក្នុងហេតុផផលណាមួយ។ លោកស្រីកំពុងស្នើសុំ ឲ្យលោកចៅក្រមឈ្មោះ Zaini កាត់ទោសខ្លួនឯងសិន និងស្នើឲ្យមានការកាត់ទោសលោក ស្រីឡើងវិញដោយចៅក្រមថ្មី៕