ក្រុមហ៊ុន NASA នឹងសាកល្បងបាញ់គ្រាប់ទៅកាន់ភពព្រះច័ន្ទជាលើកទី៣នៅថ្ងៃសៅរ៍នេះ

ថ្ងៃនេះក្រុមហ៊ុន NASA ធ្វើសន្និសីទសារព័ត៌មានមុនពេលពួកគេបាញ់បង្ហោះគ្រាប់រ៉ុក្កែតប្រភេទ ថ្មីទៅកាន់ភពព្រះច័ន្ទ នៅថ្ងៃសៅរ៍ស្អែកនេះ! ហើយ NASA កំពុងរៀបចំកម្មវិធីរាប់ថយក្រោយនៃការបាញ់បង្ហោះគ្រាប់ រ៉ុក្កែតផងដែរ។ បំណងបាញ់បង្ហោះលើកទី១ត្រូវបានរារាំងកាលពីថ្ងៃច័ន្ទដោយបញ្ហាម៉ាស៊ីន។ ម៉ាស៊ីនបាញ់រ៉ុក្កែត Space Launch System មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានដែលបានបង្កើតឡើងដោយក្រុមហ៊ុន NASA បានព្យាយាមបញ្ជូនគ្រាប់ប្រភេទគ្រាប់ Orion ជុំវិញភពព្រះច័ន្ទ និងត្រឡប់មកវិញ។ គ្មាននរណាម្នាក់នៅលើតួរយាន្តនោះទេ វាគ្រាន់តែជាការធ្វើតេស្តខ្លួនទទេចំនួនបីលើកតែប៉ុណ្ណោះ។ ប្រសិនបើជោគជ័យ វានឹងក្លាយជាបណ្តុំដំបូងដែលអាចហោះទៅកាន់ឋានព្រះច័ន្ទមុនគេចាប់តាំងពីកម្មវិធីបាញ់យាន Apollo ដែលជាក្រុមហ៊ុនរបស់ NASA កាលពី 50 ឆ្នាំមុនថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង