ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិយាយថា៖ អាម៉េរិកនឹងគ្មានទីកន្លែងសម្រាប់ការប្រើអំពើហិង្សាក្នុងឆាកនយោបាយឡើយ!
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានប្រកាសថា “មិនមានទីកន្លែងសម្រាប់ការប្រើអំពើហិង្សាក្នុងឆាកនយោបាយនៅ សហរដ្ឋអាមេរិកទេ” នេះជាខ្លឹមសារនៅក្នុងសុន្ទរកថាដ៏សំខាន់មួយពីវិមានឯករាជ្យ របស់ទីក្រុង Philadelphia ជាទីកន្លែងដែលលោក ប្រធានាធិបតីបានកំណត់យក សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកានិងជាផ្នែកនៃសមរភូមិដែលកំពុងបន្តសម្រាប់សតិបញ្ញាស្មារតី របស់ប្រជាជាតិទាំងមូល។ នៅក្នុងសុន្ទរកថារយៈពេល 25 នាទី លោក Biden បានបន្លឺសំឡេងចំពោះអ្វីដែលលោកចាត់ទុកថាជាការគំរាមកំហែងជ្រុលនិយមចំពោះ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសពីកងកម្លាំងដែលនៅសេសសល់ ពីអ្នកកាន់ អំណាចមុនដោយសំដៅទៅលើរូបលោក Donald Trump និង ក្រុមលំដាប់សាធារណរដ្ឋ ឬ “MAGA Republican” ដោយដាក់ស្លាកសំគាល់របស់ពួកគេឲ្យដឹងថាជាការគំរាមកំហែងជ្រុលនិយមចំពោះប្រទេសជាតិ និងអនាគតរបស់ខ្លួន។ លោក Biden បាននិយាយថា “លទ្ធិប្រជាធិបតេយ្យមិនអាចរស់បានឡើយ នៅពេលដែលភាគីម្ខាងជឿថាត្រូវតែមានលទ្ធផលចំនួន២សម្រាប់រាល់ លទ្ធផលបោះឆ្នោតនោះ! មិនថាពួកគេឈ្នះឬពួកគេត្រូវបានបោកប្រាស់ទេ។ ហើយនៅទីនោះគឺជាកន្លែងដែលគណបក្សសាធារណរដ្ឋលំដាប់ MAGA បង្កើតឡើងនៅថ្ងៃនេះ”។ លោកប្រធានាធិបតីបាននិយាយថា “ខ្ញុំនឹងមិនឈរនៅក្បែរ ហើយខ្ញុំនឹងអនុញ្ញាតឱ្យមានការបោះឆ្នោត ដែលមនុស្សមួយចំនួនធ្លាប់លួចយក លទ្ធផលបោះឆ្នោតនាពេលកន្លងទៅនិងឲ្យពួកគេព្រមជឿថាពួកគេជាអ្នកចាញ់ការគាំទ្រពិតប្រាកដមែន។ កិច្ចខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់របស់លោក Biden ដើម្បីទម្លាក់លោក Trump និងអ្នកកាន់តំណែងធំផ្សេងៗទៀតបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងមុតមាំសម្រាប់តំណែងជាប្រធានាធិបតីក្នុងការផ្សព្វ ផ្សាយពីបំណងប្រាថ្នារបស់លោកដើម្បីនាំមកនូវការរួបរួមប្រជាជាតិឡើងវិញ៕