ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បាននិយាយថាសេរីភាពនឹងវិលត្រលប់មកកាន់តំបន់ Crimea វិញក្នុងពេលឆាប់ៗ!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាថតចំលងជារូបភាពវីដេអូរបស់លោកថា “ទង់ជាតិអ៊ុយក្រែននិងសេរីភាពនៃជីវិតនឹងត្រលប់មកកាន់តំបន់គ្រីមៀជាថ្មីម្តងទៀត”។ លោក Zelenskyy បានអះអាងបែបនេះដោយលោកជឿជាក់ថាកងកម្លាំងរបស់អ៊ុយក្រែននឹងដណ្តើមយកតំបន់ Crimea មកវិញ។ លោកបានបន្ថែមថាសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ការស៊ើបការណ៍សម្ងាត់ និងសេវាកម្មពិសេសរបស់យើងកំពុងចាត់វិធានការដែលចំបងៗរួចហើយ ដើម្បីធ្វើការងារនេះ។ មិនតែប៉ុណ្ណោះលោកបានសន្ទនាតាមរយៈទូរស័ព្ទជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen ទា់កទងនឹងការរឹតបន្តឹងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ីបន្ថែមទៀតដោយ លោក Zelenskyy បានសង្កត់ធ្ងន់ថា “ការរឹតបន្តឹងទិដ្ឋាការជាការបង្ហាញឲ្យឃើញថាអឺរ៉ុបគឺជាទឹកដីដែលមានតម្លៃ មិនមែន Disneyland (សំដៅនៅរុស្ស៊ី) សម្រាប់អ្នកគាំទ្រអំពើភេរវកម្មទេ”៕