ផ្ទុះអំពើហឹង្សាប្រើប្រាស់កាំបិតចាក់សម្លាប់គ្នា​នៅតំបន់ជនជាតិដើមភាគតិចក្នុង​ប្រទេស​កាណាដាបណ្តាលឲ្យមនុស្ស​១០​នាក់ស្លាប់ ​និង១៥នាក់រងរបួស !

ប៉ូលិសកាណាដាបាននិយាយករណីផ្ទុះអំពើហឹង្សាប្រើប្រាស់កាំបិតជាបន្តបន្ទាប់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចនិងនៅទីប្រជុំជនមួយផ្សេង ទៀតដែលក្បែរនោះនៃខេត្ត Saskatchewan របស់ប្រទេសកាណាដា បានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈពួកគេកំពុងស្វែងរកជនសង្ស័យពីរនាក់ទៀត។ ប៉ូលិសបាននិយាយថាអំពើហឹង្សាដោយការចាក់សម្លាប់គ្នានេះបានកើតឡើងនៅទីតាំងជាច្រើននៅតំបន់ជនជាតិដើមភាគតិច James Smith Cree Nation និងនៅក្នុងភូមិ Weldon ភាគឦសាននៃខេត្ត Saskatoon ។ លោកស្រី Rhonda Blackmore ជាអនុប្រធានស្នងការនៃស្ថាប័ន​ RCMP Saskatchewan បាននិយាយថាជនរងគ្រោះមួយចំនួនហាក់ដូចជាត្រូវបានជនសង្ស័យដាក់ជាគោលដៅរួចជាស្រេច ប៉ុន្តែអ្នកផ្សេងទៀតហាក់ដូចជាត្រូវគេប្រើអំពើហឹង្សាដោយភាពចៃដន្យ។ ប៉ុន្តែលោកស្រីមិនអាចផ្តល់នូវភាពលម្អិតនៃបញ្ហាទាំងអស់នេះបានទេ។ លោកស្រី​បាន​និយាយ​បន្ថែមទៀតថាក្រុមការងារលោកស្រីបានរកឃើញបក្ខពួកដែលធ្លាប់មានទំនាក់ទំនងជាមួយ​ឧក្រិដ្ឋកម្ម​ចំនួន១៣នាក់ស្ថិតក្នុងចំណោមអ្នក​ស្លាប់ និង ​អ្នក​របួស​ដែរ។ លោកស្រីបាន​ជំរុញ​ឱ្យ​ជន​សង្ស័យចូលខ្លួនមកស្រាយបំភ្លឺលើរឿងជាការល្អបំផុត មុននឹងប៉ូលីសចាប់ខ្លួនពួកគេបាន! ស្របពេលនេះអាជ្ញាធរក្នុងតំបន់ James Smith Cree Nation បានប្រកាសដាក់តំបន់នេះក្នុងគ្រាអាសន្នថែមទៀតផង៕

 

 

អត្ថបទដែលជាប់ទាក់ទង