ជនជាតិដើមភាគតិចប្រេស៊ីលប្រមូលម្តុំផ្តុំគ្នាដើម្បីទាមទារឲ្យរដ្ឋាភិបាលបង្កើនកិច្ចការពារឲ្យកាន់តែប្រសើរឡើង ក្នុងតំបន់ព្រៃ Amazon ដែលពួកគេរស់នៅ!            

ក្រុមស្ត្រីជនជាតិដើមភាគតិចតំណាងឱ្យកុលសម្ព័ន្ធ Amazon នៃប្រភពដើមបំផុតបានប្រមូលផ្តុំគ្នានៅទីក្រុង Sao Paulo ដើម្បីស្វែងរកកិច្ចការពារពីរដ្ឋាភិបាលឲ្យកាន់តែប្រសើរឡើងសម្រាប់ ទុនបំរុងជនជាតិដើមភាគតិចនៅក្នុងតំបន់ព្រៃលិចទឹកដ៏ក្រាស់ក្រែល។ ព្រឹត្តិការណ៍នេះគេបានសង្កេតឃើញមានទាំងបុរស ទាំងស្ត្រី និងកុមារបានចូលរួមមុនមួយថ្ងៃនៃការធ្វើបាតុកម្មទូទាំងប្រទេស ដែលគេឲ្យឈ្មោះថា  “ថ្ងៃសម្រាប់ព្រៃអាម៉ាហ្សូន ឬ Day of the Amazon ” ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ការជីកយករ៉ែ និងរក្សាជីវិតសត្វនៅក្នុងព្រៃដ៏ធំល្វឹងល្វើយនេះ។ បាតុកម្មបានធ្វើឡើងបន្ទាប់ពីក្រុមសកម្មជនជនជាតិដើមភាគតិចមួយក្រុមបានប្រកាសថាសមាជិក២នាក់នៃក្រុមជនជាតិដើមប្រេស៊ីលដែលត្រូវបានគេ ស្គាល់ថាជាអ្នកការពារព្រៃឈើនិងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ត្រូវគេសម្លាប់កាលពីព្រឹកថ្ងៃពុធសប្តាហ៍មុននេះ បើយោងតាមការឲ្យដឹងរបស់ក្រុមប្រឹក្សាបេសកកម្មជនជាតិដើមភាគតិចដែលជាក្រុមមួយមិនស្វែងរកប្រាក់ចំណេញនិងជាអ្នកឃ្លាំមើលអំពើហិង្សាប្រឆាំង នឹងជនជាតិដើមភាគតិច។ សមាជិកការពារព្រៃមា្នក់ដែលឈ្មោះថា Janildo Oliveira Guajajara ត្រូវបានគេសម្លាប់ដោយបាញ់ប្រហារជាច្រើនគ្រាប់ពីខាងក្រោយខ្នងខណៈដែលបុរសជនជាតិដើមភាគតិចម្នាក់ទៀតដែលត្រូវបានគេលបបាញ់ដូចគ្នា ប៉ុន្តែអាចរត់រួចជីវិតនិងកំពុងទទួលបានការថែទាំសុខភាព នេះបើយោងក្រុមសកម្មជនមិនរកប្រាក់ចំណេញនៅក្នុងរដ្ឋ Maranhao ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Instagram របស់ខ្លួន។ យោងាតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតពីទីក្រុង Maranhao បានឲ្យដឹងថាជនសង្ស័យដែលបានបាញ់ប្រហារ លោក Jael Carlos Miranda Guajajara បានបើករថយន្តគេចបាត់ស្រមោលឈឹង ហើយសមាជិកនៃក្រុមរបស់គេម្នាក់ទៀតកំពុងស្ថិតក្នុងការសង្ស័យចំពោះការធ្វើឃាតលើកនេះ៕

អត្ថបទដែលជាប់ទាក់ទង