អ្នកស្រុកនៃសង្កាត់ Baluchistan បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេដែលជន់លិច ដោយទឹកជំនន់នៅប្រទេសប៉ាគីស្ថាន!

ប្រជាជនប៉ាគីស្ថានរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះដែលលិចលង់ដោយសារទឹកជំនន់របស់ពួកគេជាមួយក្រុមគ្រួសារនៅក្នុងទីក្រុងភាគខាងត្បូង ដាច់ស្រយាលមួយក្នុងសង្កាត់ Baluchistan នៃ Jaffarabad ។ ប្រជាពលរដ្ឋ​បាន​ព្យាយាម​ជួយសង្គ្រោះ​របស់របរផ្សេងៗតាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ពី​ផ្ទះ​ដែល​លិចលង់​ដោយ​ទឹកជំនន់ហើយបោះទៅលើ​​រថយន្ត​និង​រ៉ឺម៉កនានា​។  អ្នកស្រុកម្នាក់ដែលមានឈ្មោះថា Dera Allah Yar Khadim Hussain Khoso និងក្រុមគ្រួសាររបស់គេបានសម្រេចចិត្តជម្លៀសចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីមានទឹកជំនន់យ៉ាងសន្ធប់កាលពីចុងសប្តាហ៍នេះ។ មកដល់ពេលនេះមានមនុស្សជាង1,300នាក់បានបាត់បង់ជីវិត និងមនុស្សរាប់លាននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងដ៏ខ្លាំងមិនធម្មតានៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំនេះ ដែលអ្នកជំនាញជាច្រើនបានស្តីបន្ទោសលើការ ប្រែប្រួលអាកាសធាតុ។ ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជាង 3លាន3សែននាក់នៅក្នុងប្រទេសកាន់សាសនាអ៊ីស្លាមមួយនេះ និងមនុស្ស220លាននាក់រងផលប៉ះពាល់និងបណ្តាលឱ្យមានការខូចខាតក្នុងទំហំ 10 ពាន់លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលប៉ាគីស្ថាន។  សូមបញ្ជាក់ថាមកដល់ពេលនេះ ខេត្ត Punjab, Sindh, Baluchistan និង Khyber Pakhtunkhwa បានរងផលប៉ះពាល់ខ្លាំងជាងគេ ហើយមានមនុស្សស្លាប់ច្រើនជាងគេ ភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទដែលជាប់ទាក់ទង