នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Shmyhal បានលើកឡើងថា៖ រុស្ស៊ីធ្វើសង្គ្រាមបែបកូនកាត់ ឬ Hybrid War ដើម្បីប្រឆាំងនឹងសហភាពអឺរ៉ុប
នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានជំរុញឱ្យសហភាពអឺរ៉ុបប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង “ការបង្ខូចកេរ្តិ៍ឈ្មោះ” លើការប្រើប្រាស់ថាមពលរបស់រុស្ស៊ី និងបានអំពាវនាវឱ្យមានផ្តល់អាវុធបន្ថែមទៀត រួមទាំងយន្តហោះ សម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម បើទោះបីជាឃ្លាំងស្តុកសព្វាវុធរបស់សហភាពអឺរ៉ុបបានថយចុះក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា “រុស្ស៊ីធ្វើសង្រ្គាមបែបកូនកាត់នៅក្នុងទ្វីបអឺរ៉ុបដើម្បីប្រឆាំងជាមួយនឹងសហភាពអឺរ៉ុប។ ការគំរាមកំហែងឧស្ម័ន ការគំរាមកំហែងប្រេងកាត ការបង្កើតវិបត្តិអាហារ វិបត្តិជនចំណាកស្រុក ព័ត៌មានមិនពិត ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬ cyberattacks នេះបើយោងតាមការឲ្យដឹងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal។ ប៉ុន្តែការបោះបង់ទឹកដីអ៊ុយក្រែនឲ្យស្ថិតក្នុងភាពឯកោគឺដើម្បីប្រឆាំងនឹងរុស្ស៊ីនៅពេលនោះហើយវាគ្រាន់តែជាជំហានមួយក្នុងចំណោមជំហានទាំងអស់ សម្រាប់ចលនាបន្ថែមទៀតរបស់រុស្ស៊ីឱ្យកាន់តែស៊ិជម្រៅទៅក្នុងតំបន់អឺរ៉ុប។ ការសង្គ្រោះតែមួយសម្រាប់ទ្វីបអឺរ៉ុបគឺត្រូវរួបរួមគ្នាជាថ្លុងមួយនេះបើយោងតាមសំដីរបស់លោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប៕