ជនជាតិអាហ្សង់ទីនម្នាក់ត្រូវបានគេចាប់ខ្លួនក្រោយការស៊ើបអង្កេតផ្សំគំនិតលើករណីប៉ុនប៉ងធ្វើឃាតលើលោកស្រី អនុប្រធានាធិបតី Fernández   

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេចាប់ខ្លួនពាក់ព័ន្ធ​នឹង​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឃាត​លើលោកស្រីអនុប្រធានាធិប តី​អាហ្សង់ទីន Cristina Fernández កាល​ពី​សប្តាហ៍​មុន​។ អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​ស្ត្រីម្នាក់​ដែល​ត្រូវប៉ូលីស​ចាប់ខ្លួនមានឈ្មោះថា Brenda Uliarte ។ នាងកំពុងត្រូវបានគេស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញាថាបានសហការជាមួយជនសង្ស័យម្នាក់ឈ្មោះ Fernando Sabag Montiel ដោយយកកាំភ្លើងភ្ជុងលោកស្រីអនុប្រធានាធិបតីអាហ្សង់ទីនកាលពីថ្ងៃទី1ខែកញ្ញា។ នាង Uliarte ត្រូវបានចាប់ខ្លួននៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Buenos Aires ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងគឺជាមិត្តស្រីរបស់ជនសង្ស័យ Fernando Sabag Montiel ដែលជាបុរសដែលយកកាំភ្លើងភ្ជុងចង្អុលទៅកាន់លោកស្រី Fernández ។ លោកស្រី Fernández មិន​មាន​របួស​ទេ​ព្រោះ​កាំភ្លើង​មិន​បាន​រាកៃបាញ់ឡើយ។  ចំណែកនាង Uriarte ត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងតំបន់ដែលមិត្តប្រុសរបស់នាងវាយប្រហារទៅលោកស្រីអនុប្រធានាធិបតីដោយពួកគេបានជ្រៀតចូលជាមួយក្រុមអ្នក គាំទ្ររាប់រយ នាក់ដែលបានប្រមូលផ្តុំគ្នានៅទីនោះដើម្បីបង្ហាញពីការគាំទ្រចំពោះលោកស្រីមុនពេលបើកសវនាស្តីពីបទចោទប្រកាន់លោកស្រីស្តីអំពីអំពើពុករលួយ របស់លោកស្រី៕

អត្ថបទដែលជាប់ទាក់ទង