អាជ្ញាធរក្នុងខេត្ត Sichuan ប្រទេសចិនធ្វើបច្ចុប្បន្នភាពក្រោយគ្រោះរញ្ជួយដីកម្រិត6.8 រិចទ័រ សម្លាប់មនុស្សជាង 40 នាក់ របួសរាប់សិបនាក់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួន! !
អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្ស 46 នាក់បានស្លាប់ គិតត្រឹមយប់ថ្ងៃអង្គារម្សិលមិញនៅក្នុងគ្រោះរញ្ជួយដីកម្រិត 6.8 រិចទ័រដែលបានវាយលុកតំបន់ Luding County ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនចាប់ពីថ្ងៃចន្ទមក។ លោក Wang Feng អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃខេត្ត Sichuan បាននិយាយថាគិតត្រឹមម៉ោង 20:30 ថ្ងៃច័ន្ទ នៃហេតុការណ៍គ្រោះរញ្ជួយដីនោះមនុស្ស 16 នាក់នៅតែបាត់ខ្លួន និងជាង 50 នាក់បានរងរបួសជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកស្លាប់នោះមានមនុស្ស 29នាក់មកពីខេត្តស្វយ័ត Ganzi ទីបេ ដែលគ្រប់គ្រងដោយររដ្ឋបាលក្នុងតំបន់ Luding County និង 17នាក់ទៀតមកពីទីក្រុង Ya’an។ យោងតាមមជ្ឈមណ្ឌល សម្រាប់សេវាសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅ Ganzi បានធ្វើឱ្យសកម្មភាពក្នុងកម្រិតខ្ពស់បំផុតដើម្បីឆ្លើយតបបន្ទាន់សម្រាប់ហេតុការរញ្ជួយដីនៅពេលនោះ។ចំណែកឯមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីប្រទេសចិន ឬ (CENC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត 6.8 រិចទ័របានវាយប្រហារតំបន់ Luding County នៅវេលាម៉ោង12:52កាលពីថ្ងៃច័ន្ទ។ ហើយ CENC បាននិយាយទៀតថាចំណុចកណ្តាលដែលរងការរញ្ជួយ ក្រោមការត្រួតពិនិត្យគឺមានទទឹងប្រវែង 29.59 ដឺក្រេនៅភាគខាងជើង និងបណ្តោយប្រវែង 102.08 ដឺក្រេភាគខាងកើតនៅជម្រៅ16គីឡូម៉ែត្រ។ហើយចំណុចកណ្តាលពីការរញ្ជួយដីនេះមានចម្ងាយ39គីឡូម៉ែត្រពីទីតាំង Luding County ដែលមានភូមិជាច្រើនស្ថិតក្នុងរង្វង់ពីគ្នាតែ5គីឡូម៉ែត្រជុំវិញចំណុចរញ្ជួយដីតែប៉ុណ្ណោះ៕