សកម្មភាពឃោសនាបោះឆ្នោតនៅក្នុងប្រទេសអ៊ីតាលី ស្របពេលដែលប្រធានគណបក្សស្តាំនិយម ចង់ក្លាយជានាយករដ្ឋមន្រ្តីស្រ្តីដំបូងរបស់ប្រទេសនេះ!
មេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់ប្រទេសអ៊ីតាលីបានប្រើឱកាសជួបជុំគ្នាមួយដើម្បីព្យាយាមបញ្ចុះបញ្ជូលអ្នកបោះឆ្នោតប្រកាន់ឆ្វេងនិយមរបស់ លោកជាពិសេសចំនួនយុវជន ដោយព្យាយាមបំភ័ន្តការស្ទង់មតិដែលបានបង្ហាញថាសម្ព័ន្ធភាពនៃយុទ្ធនាការស្តាំនិយមកំពុងឆ្ពោះទៅរកជ័យជំនះនៅក្នុងការបោះឆ្នោត សភាថ្មីក្នុងខែនេះ។ អតីតនាយករដ្ឋមន្ត្រី Enrico Letta បានប្រាប់មនុស្ស២០០ទៅ៣០០នាក់នៅទីលាន Rome ថា៖ យើងនឹងធ្វើឱ្យប្រទេសអ៊ីតាលីទទួលបាន លទ្ធិប្រជាធិបតេយ្យ និងរីកចម្រើន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី25ខែកញ្ញាខាងមុខនេះ។ គូប្រជែងដ៏សំខាន់របស់លោកគឺមេដឹកនាំស្តាំ និយមលោកស្រី Giorgia Meloni មានបំណងចង់ក្លាយជាស្ត្រីដំបូងគេដែល កាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី។ នៅពេលដែលលោក Letta ព្យាយាមបង្កើនទំនុកចិត្តក្នុងចំណោមមូលដ្ឋាន របស់គណបក្សប្រជាធិបតេយ្យការស្ទង់មតិមតិមួយដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបាននិយាយថាគណបក្សជាតិស្តាំនិយមរបស់លោក Meloni ដែលកំពុងទទួលបានភាពចម្រើនយ៉ាងឆាប់រហ័ស ពីប្រជាប្រិយភាពនៃគណបក្ស Brothers of Italy ស្រាប់តែគណបក្សប្រជាធិបតេយ្យរបស់លោក Letta កំពុងហក់ឡើងម្តងបន្តិចៗប្រមាណជា 20% សម្រាប់ក្រុមម្នាក់ៗ៕