ជំនួបសម្តែងការគួរសមនិងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុននិងឥណ្ឌា!

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh បានចូលជួបសម្តែងការគួរសមជាមួយនឹងសមភាគីជប៉ុនលោក Yasukazu Hamada នៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចប្រជុំនៅទីក្រុងតូក្យូ។  កិច្ចប្រជុំនេះគឺជាផ្នែកទី 2 នៃកិច្ចប្រជុំ 2+2 ដែលមានឥណ្ឌា-ជប៉ុន និងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីកាពារជាតិទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាការងារស្តីអំពីកម្មវិធីសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសរបស់ពួកគេបន្ថែមទៀតដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង