រលកកំដៅថ្មីបានបង្ករឲ្យមានការឆាបឆេះព្រៃបន្ថែមទៀតនៅរដ្ឋ California បានបំផ្លិចបំផ្លាញសំណង់អគារចំនួន ៧ កន្លែងយ៉ាងធ្ងន់ធ្ងរ!
ខណៈដែលរដ្ឋកាលីហ្វ័រញ៉ាទទួលរងនូវរលកកំដៅថ្មីមួយថ្ងៃទៀត ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅក្នុងរដ្ឋនេះដដែល។ ភ្លើងឆេះនៅ Hemet ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានបង្ហុយផ្សែងយ៉ាងក្រាស់ក្រែលនៅតាមជួរភ្នំ។ រូបភាពឆាបឆេះដ៏សន្ធោសន្ធៅគួរឲ្យរន្ធត់នេះបានកើនឡើងក្នុងចំងាយជាង 28 គីឡូម៉ែត្រការ៉េ នៅជិតទីក្រុង Hemet ក្នុងតំបន់ Riverside County ប្រហែលជា129គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Los Angeles ។ ភ្លើងឆាបឆេះព្រៃកើតឡើងចាប់ពីថ្ងៃច័ន្ទ ចំពេលដែលរលកកំដៅបានកើនឡើងគុណនឹងបីដងនិងបានរីករាលដាលយ៉ាងសន្ធប់ ដោយបានសម្លាប់មនុស្សពីរនាក់ដែលជាប់ក្នុងរថយន្តមួយគ្រឿង ហើយបានឆាបឆេះមនុស្សខ្លួនម្នាក់ទៀតគួរឲ្យសង្វេគ ខណៈដែលភ្លើងនេះបាននឹងកំពុងបំផ្លាញសំណង់អាគារចំនួន៧កន្លែងនិងបណ្តាលឲ្យទីតាំងជាច្រើនផ្សេងទៀតត្រូវខាតបង់ ៕