ក្រុមបុព្វជិតនិងអ្នកគាំទ្របានសម្តែងការកាន់ទុកចំពោះមហាក្សត្រិយានីអង់គ្លេសអេលីហ្សាបែត ទី២ អំឡុងពេលចូលរួមក្នុងក្បួនដង្ហែ Virgin of Charity!

ជារៀងរាល់ថ្ងៃទី 8 ខែកញ្ញា ក្រុមបព្វជិត និងអ្នកគាំទ្រតែងតែសម្តែងភាពស្មោះត្រង់របស់ពួកគេ ដើរដង្ហែរជាក្បួនដែលមានឈ្មោះថា Virgin of Charity នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រចំណាស់ Old Havana នៅប្រទេសគុយបា។ នៅពេលដែលលោក Cardinal Juan de la Caridad Garcia បានដើរជាមួយនឹងក្បួនដង្ហែដ៏វែងទៅកាន់ទីលាន Old Havana លោកបាននិយាយថាប្រជាជនគុយបាមានអំណរគុណ ចំពោះការប្រទានព្រះជន្មដល់ម្ចាស់ក្សត្រី Elizabeth ទីII ហើយបានសុំឲ្យព្រះអម្ចាស់ប្រទានរង្វាន់និងពរជ័យដល់អំពើល្អទាំងអស់របស់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២”។  អ្នកធ្វើធម្មយាត្រាកាន់ទង់ជាតិគុយបា ផ្កាឈូករ័ត្ន និងរូបតំណាងសាសនានៅក្នុងដៃរបស់ពួកគេ។ ហើយអ្នក​ខ្លះ​បាន​អធិស្ឋាន និង​ច្រៀង​ទំនុកដែលបានតាក់តែងឡើងជាពិសេស។ សម្រាប់អ្នកកាន់សាសនាគុយបា ក្នុងក្បួនដង្ហែរ  Virgin of Charity គឺមានអ្នកតស៊ូមតិក្នុងប្រទេសជាច្រើន។ ទឹកដីដែនកោះនេះគឺជាជម្រករបស់អ្នកគោរពសាសនា Yoruba ជាច្រើននាក់ផងដែរតែងជឿជាក់ថាមនុស្សស្រីបរិសុទ្ធគឺប្រៀបបាននឹងអាទិទេព Ochun របស់ពួកគេ។ អ្នកជំនាញគុយបាប៉ាន់ប្រមាណថាជាងមនុស្ស 70% នៃចំនួនប្រជាជននៅលើកោះនេះបានអនុវត្តឬសគល់ពីតំបន់ Afro-Cuban ដែលជា syncretism ដែលបានបង្កើតឡើងពីជំនឿសាសនារបស់ជនជាតិអេស្ប៉ាញស្បែកស និងជនជាតិស្បែកខ្មៅដែលបាននាំយកមកពីទាសភាពក្នុងទ្វីបអាហ្រ្វិក។ ក្រុមទាំងពីរបានប្រមូលផ្តុំគ្នាក្រោមការប្រារព្ធពិធីដូចគ្នាដោយបង្ហាញពីភាពស៊ីចង្វាក់គ្នា និងការបំប្លែងយ៉ាងស៊ីជម្រៅរវាងសាសនាកាតូលិក និងយូរូបារបស់ប្រជាជនគុយបា៕

អត្ថបទដែលជាប់ទាក់ទង