សហរដ្ឋអាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តការពារភ្លើងឆេះព្រៃ និងការគ្រប់គ្រងឲ្យកាន់តែមានសុវត្ថិភាព!

ទីភ្នាក់ងារសេវាព្រៃឈើរបស់សហរដ្ឋអាមេរិកកំពុងបន្តការអនុវត្តឡើងវិញនូវបេសកម្មពន្លត់ភ្លើង និង បោសសម្អាតសំណល់ឆេះរាយប៉ាយពីដើមឈើតូចៗក្នុងតំបន់ព្រៃបន្ទាប់ពីបានផ្អាកអស់រយៈពេល 3 ខែដើម្បីពិនិត្យមើលឡើងវិញនូវហានិភ័យនៃភ្លើងឆេះព្រៃដែលបណ្តាលពីលក្ខខណ្ឌអាកាសធាតុប្រែប្រួលកាន់តែធ្ងន់ធ្ងរ។ លោក Randy Moore ប្រធានសេវាព្រៃឈើបាននិយាយថាការគ្រប់គ្រងភ្លើងឆេះ គឺត្រូវតែ ការការពារសុវត្ថិភាពតាមរបៀបថ្មី ដើម្បីរក្សាល្បឿនជាមួយនឹងប្រែប្រួលនៃអាកាសធាតុ និងលក្ខខណ្ឌផ្ទៃដីជាដើម។ លោកបាននិយាយទៀតថាសេវាព្រៃឈើនឹងអនុម័តក្រោមយុទ្ធសាស្ត្រជាកាតព្វកិច្ច ដែលយកបាន មកពីការត្រួតពិនិត្យយ៉ាងស៊ីជម្រៅ និងដំណើរការពិគ្រោះយោបល់ជាសាធារណៈ ដែលរួមមានទាំងការវិភាគបែបវិទ្យាសាស្ត្រដ៏ខ្លាំងក្លាជាងមុននៃផែនការបង្រ្កាបភ្លើងឆេះព្រៃ និងការវាយតម្លៃចុងក្រោយនៅនឹង កន្លែងកើតហេតុចេញពីសកម្មភាពរបស់មនុស្សនានា។ ការងារដែលពួកគេកំពុងបានអនុវត្តន៍នៅពេលនេះគឺមានលក្ខណៈស្តង់ដារ ដើម្បីជៀសវាងកំហុសឆ្គងចំពេលមានកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងការគ្រប់គ្រងភ្លើងឆាបឆេះព្រៃ៕

 

អត្ថបទដែលជាប់ទាក់ទង