រូបភាពវីដេអូបង្ហាញពីស្ថានភាពដែលកងទ័ពអ៊ុយក្រែនដណ្តើមយកតំប​ន់ក្នុងទក្រុង Kharkiv  បានមកវិញ! 

កងទ័ពអ៊ុយក្រែនទទួលបានភាពជោគជ័យក្នុងការវាយលុកយ៉ាងរហ័សរបស់ពួកគេនៅតំបន់ភាគឦសាននៃប្រទេស សូម្បីតែរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីក៏បានបិទទាំងស្រុង ក្នុងគោលបំណងទប់ស្កាត់គ្រោះមហន្តរាយវិទ្យុសកម្មនៅពេលដែលការប្រយុទ្ធគ្នាបានកើតឡើងនៅក្បែរទីតាំងនោះ។ រូបភាពវីដេអូដែលចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យឃើញពីក្រុមទាហានអ៊ុយក្រែនជាមួយនឹងទង់ជាតិរបស់ពួកគេនៅទីក្រុង Hoptivka ។ កាលពីថ្ងៃទី 11 ខែកញ្ញា ទីក្រុង Hoptivka ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានស្រែកក្នុងរូបភាព វីដេអូថា “ក្នុងឱកាសខួបកងវរសេនាតូចលើកទី 130 ថ្ងៃរបស់ពួកគេ ពួកគេសូមផ្ញើការស្វាគមន៍របស់ខ្លួនទៅកាន់ប្រជាជនអ៊ុយក្រែនទាំងអស់” ។ សកម្មភាពរបស់ទីក្រុង Kyiv ក្នុងការដណ្តើមយកមកវិញនូវតំបន់ដែល រុស្សីកាន់កាប់ក្នុងតំបន់ Kharkiv បានបង្ខំទីក្រុងមូស្គូដកទ័ពរបស់ខ្លួន ដើម្បីការពារពួកគេពីការឡោមព័ទ្ធ ដោយបន្សល់ទុកនូវអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងការដកថយយ៉ាងប្រញាប់ប្រញាល់ ខណៈដែលសង្រ្គាមបាន ប្រារព្ធខួបលើកទី 200 ថ្ងៃកាលពីថ្ងៃអាទិត្យនោះ៕

អត្ថបទដែលជាប់ទាក់ទង