សហរដ្ឋអាមេរិកនៅតែបន្តប្រារព្ធពិធីរំលឹកដល់ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា​ រហូតមកដល់ពេលនេះមានរយៈពេល២១ឆ្នាំហើយ!  

ពិធីរំលឹកខួបហេតុការវាយប្រហារភេរវកម្មថ្ងៃ ១១ ខែកញ្ញា  បានប្រារព្ធធ្វើឡើងនៅបិរវេណ​ ground zero ដោយសំឡេងនាឡិការោទិ៍ និងការរក្សាភាពស្ងប់ស្ងាត់ស្មឹងស្មាធបែបនេះអស់រយៈពេល 21 ឆ្នាំមកហើយ បន្ទាប់ពីហេតុការណ៍វាយប្រហារភេរវកម្មដ៏សាហាវបំផុត នៅលើដីសហរដ្ឋអាមេរិក។ គេសង្កេតឃើញមានក្រុមសាច់ញាតិរបស់ជនរងគ្រោះច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនៅទីកន្លែងទាំងបីដែលយន្តហោះបានបើកបំបុកអគាភ្លោះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក និងផ្ទុះបាក់រាបដល់ដីកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2001 ដោយក្នុងនោះក៏មានមន្ទីរបញ្ចកោណ និងបរិវេណទីធ្លារដ្ឋ Pennsylvania ដែរ។ លោកស្រីអនុប្រធានាធិបតី Kamala Harris បានចូលរួមក្នុងពិធីស្មឹងស្មាធនេះក្នុងទីក្រុងញូវយ៉ក ប៉ុន្តែជាធម្មតាគ្មានឥស្សរជននយោបាយណាម្នាក់អាចយកឱកាសនេះនិយាយអ្វីផ្សេងក្នុងពិធីនោះបានទេ។ ជំនួសមកវិញ មជ្ឈមណ្ឌលគោរពវិញ្ញាណក្ខន្ធនេះគឺបានផ្តោតលើសាច់ញាតិដែលបានបាត់បង់ជីវិតនិងត្រូវអានឈ្មោះអ្នកស្លាប់ឱ្យឮៗនៅថ្ងៃនោះ។ អ្នកអានឈ្មោះអ្នកស្លាប់ជាទូទៅអាចបន្ថែមការកត់សម្គាល់របស់ខ្លួនដើម្បីបង្កើតទៅជាមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់អាមេរិកស្តីអំពីទុក្ខសោកថ្ងៃទី11ខែកញ្ញា បង្កើនទុក្ខព្រួយ កំហឹង ភាពតឹងតែង ការដឹងគុណចំពោះអ្នកឆ្លើយតបដំបូង និងយោធា និងការអំពាវនាវឲ្យមានការស្នេហាជាតិ ផ្តល់ក្តីសង្ឃឹមសម្រាប់សន្តិភាព វិបត្តិនយោបាយម្តងម្កាល និងភាពទំនួលខុសត្រូវដ៏គួរឱ្យភ័យខ្លាចនៃការបញ្ចប់ការសិក្សា អាពាហ៍ពិពាហ៍ ការផ្តល់កំណើត និងជីវិតប្រចាំថ្ងៃដែលជនរងគ្រោះបានខកខាន។ ក្នុងឱកាសនោះដែរមានអ្នកអានឈ្មោះ២ទៅប៣នាក់បានកត់សម្គាល់ព្រឹត្តិការណ៍ថ្មីៗ ក្នុងឆ្នាំនេះ រាប់ចាប់ពីការរីករាលដាលនៃមេរោគកូវីដ១៩ រហូតដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង