ប្រជាជននៅសាធារណរដ្ឋក្រិចបានប្រមូលផ្តុំគ្នាដើម្បីតវ៉ាជុំវិញតម្លៃទំនិញជុំការរស់របស់ពួកគេនៅទីក្រុង Prague!

ប្រជាជនប្រមាណជាពីរទៅបីរយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Prague ដើម្បីបង្ហាញសកម្មភាពតវ៉ារបស់ពួកគេដោយ សន្តិវិធីប្រឆាំងនឹងរដ្ឋាភិបាលចំពេលមានការព្រួយបារម្ភស្តីអំពីការកើនឡើងតម្លៃទំនិញជុំវិញ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឡើងនៃតម្លៃ​ថាមពល ខណៈ​រដូវ​រងាក្នុងប្រទេសក៏បាន​ចូល​មក​ដល់ដែរ ដែលពួកគេចាំបាច់ត្រូវប្រើប្រាស់ថាមពលអគ្គីសនី។ មកដល់ពេលនេះមានបណ្តាប្រទេសជាច្រើននៅសហភាពអឺរ៉ុបបានតស៊ូស្វែងរកការឯកភាពដ៏ពេញលេញនៅលើមធ្យោបាយការពារប្រជាជនពីការ កើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពលដែលបាននឹងកំពុងគំរាមកំហែងដល់មនុស្សរាប់លាននាក់ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពអាកាសធាតុត្រជាក់ និងភាពក្រីក្រក្នុងរដូវរងារ នៅពេលដែលប្រទេសរុស្ស៊ីបិទការផ្គត់ផ្គង់ឧស្ម័នដើមរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង