នាយករដ្ឋមន្ត្រីហៃទី ជំរុញឱ្យរក្សាភាពស្ងប់ស្ងាត់ និងស្នើសុំជំនួយអន្តរជាតិដើម្បសម្រាលវិបត្តិផ្ទៃក្នុង!
នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានស្នើសុំជំនួយពីអន្តរជាតិក្នុងយុទ្ធនាការប្រឆាំងនឹងអំពើហឹង្សារបស់ ក្រុមក្មេងទំនើងនៅក្នុងប្រទេសហៃទី ហើយបានសន្យាម្តងទៀតថានឹងធ្វើការឆ្ពោះទៅរកការរៀបចំការបោះឆ្នោតថ្មី ខណៈដែលលោកបានប្រារព្ធពិធីគម្រប់ខួបនៃការស្បថចូលកាន់តំណែងរបស់លោកបន្ទាប់ពីការធ្វើឃាត លោកប្រធានាធិបតី។ សុន្ទរកថារបស់លោកបានផ្សព្វផ្សាយភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៃរយៈពេលដែលមានការបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេសដើម្បី តវ៉ានឹងស្ថានភាពកាន់តែអាក្រក់ឡើៗ រួមទាំងការប្រើប្រាស់អំពើហិង្សារបស់ ក្រុមក្មេងទំនើង ចំពោះកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងបញ្ហាអតិផរណាកើនឡើង។លោក Henry បានសន្យាថាប្រេងឥន្ធនៈនឹងមានក្នុងពេលឆាប់ៗនេះ ហើយលោកបានច្រានចោលការចោទប្រកាន់ថាលោកកំពុងព្យាយាម កាន់អំណាចក្នុងប្រទេសនោះ។ លោកបានមានប្រសាសន៍ថា “នោះមិនមែនជាការពិតទេ” ដោយលោកបានបន្ថែមថាប្រទេសនេះគួរតែចូលទៅក្នុង “របៀបរបបនៃការបោះឆ្នោត” នៅមុនដំណាច់ឆ្នាំនេះ ដែលជាការស្បថ ចូលកាន់តំណែងហើយលោកបានវាធ្វើម្តងហើយម្តងទៀតចាប់តាំងពីចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុនម៉្លេះ៕