មនុស្សរាប់សិននាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបញ្រៀតគ្នាចូលទៅក្នុងបរិវេណកីឡដ្ឋាន ដើម្បីអបអរសាទរ តំណែងប្រធានាធិបតីថ្មីប្រទេសកេនយ៉ា!

មនុស្សរាប់សិបនាក់ត្រូវបានគេរុញច្រាននិងរងរបួសខណៈដែលប្រជាជនកេនយ៉ារាប់ពាន់នាក់នបានបញ្រៀតគ្នា ចូលទៅក្នុងកីឡដ្ឋានដែលជាកន្លែងដែលលោក William Ruto ប្រារព្ធពិធីអបអរសាទរជាប្រធានាធិបតី។ គ្រូពេទ្យម្នាក់បាននិយាយថារបងព័ទ្ធជុំវិញនៅកីឡដ្ឋាន Nairobi បានដួលរលំ បន្ទាប់ពីមនុស្សម្នាបានរុញច្រានវា ហើយមនុស្សប្រមាណជា60 នាក់បានរងរបួសហើយចំនួនអ្នករបួសអាចនឹងមានការកើនឡើងជាងនេះ។ លោក Peter Muiruri បាននិយាយថា “យើងត្រូវព្យាបាលដល់អ្នករបួសស្រាល មុន និងបន្តព្យាបាលអ្នករបួសធ្ងន់ធ្ងរ។ ពួកគេភាគច្រើនបានប្រញាប់ប្រញាល់បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យធំក្នុងទីក្រុងណៃរ៉ូប៊ី” ។ មិន​មាន​របាយការណ៍ស្តី​ពី​ករណីស្លាប់​នោះ​ទេ។ មនុស្សភាគច្រើនបាន​ព្យាយាម​គេច​ពី​កង​សន្តិសុខ​ដែល​យាមកាមដោយមានកាន់ដំបងប៉ុន្តែ​ខ្លះទៀតក៏​មិនមានដែរ។ សាក្សី​ម្នាក់​ឈ្មោះ Benson Kimutai ដែល​មាន​របួស​ជើង​បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​បាន​ប៉ូលិស​វាយ​ដំបន្ទាប់​ពីខ្ញុំបាន​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង»។ សូមបញ្ជាក់ថាលោក Ruto បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី 9 ខែសីហា នៅក្នុងប្រទេសអាហ្រ្វិកបូព៌ាមួយនេះ ដែលមានអទិភាពលើឥស្សរជន បក្សប្រឆាំងរយៈពេលយូរឆ្នាំគឺលោក  Raila Odinga ហើយកាលពីសប្តាហ៍មុន តុលាការកំពូលបានច្រានចោលបញ្ហាប្រឈមចំពោះលទ្ធផលបោះឆ្នោតជាផ្លូវការនេះ៕

 

អត្ថបទដែលជាប់ទាក់ទង