តំបន់ដែលរងនូវភ្លើងឆាបឆេះព្រៃកាលពី២ឆ្នាំមុននៅភាគខាងជើងរដ្ឋ California កំពុងទទួលរងភ្លៀងធ្លាក់ខ្លាំង ល្បាក់ភក់ និងបំណាក់ដី !
ភ្លៀងធ្លាក់ខ្លាំងបានបង្ករឲ្យមានការរអិលបាក់ដីនៅតំបន់ភ្នំមួយនៅភាគខាងកើតនៃទីក្រុង Los Angeles ដែលជាតំបន់មួយធ្លាប់រងការឆាបឆេះ កាលពី2ឆ្នាំមុន ដោយវាបានហូរនាំមកជាមួយផ្ទាំងថ្ម និងកំទេចកំទីផ្សេងៗទៀតឆ្លងកាត់ផ្លូវហើយបានជំរុញឱ្យមានការជម្លៀសមនុស្ស ចេញនិងមានការ បញ្ជាដល់អាជ្ញាធរទិញជម្រកតង់បណ្តោះអាសន្នសម្រាប់ប្រជាជនរាប់ពាន់នាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើដំណើរតាមដងផ្លូវក្នុងសហគមន៍ Forest Falls ដើម្បីឱ្យប្រាកដថាមិនមានអ្នករស់រានមានជីវិតបានជាប់នៅក្នុងហេតុការណ៍នោះទេ។ ចំណែកទូរទស្សន៍ KABC-TV នៅទៅក្រុង Los Angeles រាយការណ៍ថាការជម្លៀសមនុស្សក៏ត្រូវបានបញ្ជាឱ្យនៅស្នាក់នៅតំបន់ Yucaipa ចម្ងាយប្រហែល19គីឡូម៉ែត្រពី តំបន់ Forest Falls ដែរ។ ភ្លៀងធ្លាក់ពីសំណល់នៃព្យុះត្រូពិចនាំមកនូវកម្លាំងខ្យល់បក់ខ្លាំង និងបង្ករជាទឹកភ្លៀងធ្លាក់ញឹកញ៉ាប់ ទៅកាន់រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង នៅតាមតំបន់ដែលធ្លាប់រងគ្រោះរាំងស្ងួតកាលពីសប្តាហ៍មុនដែលជាកតត្តាជួយដល់ក្រុមអ្នកពន្លត់អគ្គីភ័យ ពីភ្លើងឆាបឆេះព្រៃប្រមាណជា32គីឡូម៉ែត្រដែរ។ ការរអិលបាក់ដីបានកើតឡើងបន្ទាប់ពីមួយសប្តាហ៍ដែលរដ្ឋកាលីហ្វ័រញ៉ាបានស៊ូទ្រាំនឹងរលកកំដៅដ៏យូរអង្វែង ក្នុងសីតុណ្ហភាពឡើងដល់ជិត 100 អង្សាហ្វារិនហៃ ស្មើនឹង 38 អង្សាសេ ហើយវាបានផ្តាច់ចរន្តអគ្គិសនីក្នុងរដ្ឋថែមទៀតផង៕