សមាជិកសភាថ្មីចំនួន៣រូបបានស្បថចូលកាន់តំណែងចុងក្រោយបង្អស់ក្រោមអធិបតីភាពលោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក!

ប្រធានសភាសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងសម្រាប់សមាជិកសភាថ្មីចុងក្រោយបំផុតចំនួនបីនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្នុងនោះសមាជិក២រូប ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​គឺ​មានលោកស្រី Mary Peltola នៃ​រដ្ឋ Alaska និង លោក Pat Ryan នៃ​ទីក្រុង New York។ សមាជិក​ទី​បី​គឺ​លោក Joe Sempolinski មកពី​គណបក្ស​សាធារណរដ្ឋ​តំណាង​ឱ្យ​មណ្ឌល​សមាជ​ក្នុង​ទីក្រុង​ញូវយ៉ក។ លោកស្រី Peltola ក្លាយជាសមាជិកសភាដើមកំណើតអាឡាស្កាដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក និងជាស្ត្រីដំបូងដែលកាន់អាសនៈក្នុងរដ្ឋសភា។

លោកស្រី​នឹង​បម្រើការងារក្នុងនាមជា​សមាជិក​សភា​នៅ​រដ្ឋ​អាឡាស្កា​បន្តពី​លោក Don Young  បន្ទាប់ពីបញ្ចប់អាណត្តិ​ និង​បាន​យក​ឈ្នះ​សមាសភាពលោកស្រី Sarah Palin ក្នុង​ការ​បោះឆ្នោត​ពិសេស​មួយ៕

អត្ថបទដែលជាប់ទាក់ទង