មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបបង្ហាញពីសំណើរបស់ពួកគេដើម្បីដំណោះស្រាយតម្លៃថាមពល ដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងរដូវរងាខាងមុខ!
មន្ត្រីអឺរ៉ុបជាន់ខ្ពស់មួយរូបបាននិយាយថាគាត់មានទំនុកចិត្តលើវិធានការថ្មីដែលបានបង្ហាញចេញដោយប្រធានប្លុកក្នុងការកំណត់ប្រាក់ចំណូលរបស់អ្នក ផលិតអគ្គិសនីដែលកំពុងរកប្រាក់ចំណេញ មិនធម្មតាដោយសារតែឥទ្ធិពលនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុកាល ពីថ្ងៃពុធម្សិលមិញ។ ប្រធានសហភាពអឺរ៉ុប Ursula von der Leyen បាននិយាយថាសំណើរនេះអាចរៃអង្គាសប្រាក់បានចំនួន 140 ប៊ីលានដុល្លារ ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះដោយការឡើងថ្លៃ ថាមពលអគ្គីសនី។
វាគឺជាសំណើរមួយក្នុងចំណោមសំណើដទៃទៀតដែលបានដាក់ចេញក្នុងគោលបំណងទប់ទល់នឹងវិបត្តិថាមពលនៅអឺរ៉ុប ដែលអាចនាំឱ្យមានការដាច់ចរន្តអគ្គិសនី រោងចក្រត្រូវបិទទ្វារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងរដូវរងានេះ។ មិនតែប៉ុណ្ណោះវានឹងធ្វើឲ្យមានការកាត់បន្ថយការប្រើប្រាស់ថាមពល និងកំណែរទម្រង់ទីផ្សារអគ្គិសនី ដែលទាំងអស់នេះគឺវាត្រូវការការយល់ស្របពីប្រទេសសហភាពអឺរ៉ុបទាំង 27ដែរ៕