ប្រមុខដឹកនាំនៃប្រទេសកាតា និង អេហ្ស៊ីបចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នាឡើងវិញ!
ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីប និងមេដឹកនាំនៃប្រទេសកាតា បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយចំនួនរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអេហ្ស៊ីបទៅកាន់ប្រទេសដែលទៅដោយសម្បូរថាមពល បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេកាន់តែជូរចត់ក្រោយពីការទម្លាក់ប្រធានាធិបតី អ៊ីស្លាមនិយមមួយរូបរបស់អេហ្ស៊ីប ដែលគាំទ្រដោយទីក្រុងដូហា។ ប្រធានាធិបតីអេហ្ស៊ីបបានធ្វើដំណើរទៅកាន់ប្រទេសកាតាហើយបានជួបជាមួយព្រះមហាកក្សត្រដែលកំពុងសោយរាជ្យបច្ចុប្បន្នក្នុងប្រទេសនេះក្នុងថ្ងៃតែមួយដែរ។ សកកម្មភាពរបស់ប្រធានាធិបតី Abdel Fattah el-Sissiបានចាប់ដៃគ្នាប្រកបដោយភាពស្និតស្នាលនិងយ៉ាងកក់ក្តៅជាមួយនឹងលោក Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា ដែលមិននឹកស្មាន និង កម្របានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំមុនចុងក្រោយនេះ ចំពោះរដ្ឋក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ចំនួនបី និងនៅពេលដែលប្រទេសអេហ្ស៊ីបបានដាក់ពហិការទៅលើទីក្រុង Doha ជុំវិញភាពអាណិតអាសូរចំពោះ ក្រុមអ៊ីស្លាមនិយម និងបញ្ហាជម្លោះផ្សេងៗទៀត។ ប៉ុន្តែវាក៏បានផ្លាស់ប្តូរចំពេលស្ថានភាពយ៉ាងរហ័សនៃទំនាក់ទំនងការទូតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យប្រទេសនានាបានផ្លាស់ប្តូរដំណើរការដូចគ្នាដែ៕