ជនចំណាកស្រុកដែលព្យាយាមចូលទៅកាន់ទីក្រុង Calais ប្រទេស Rwanda  ដើម្បីឆ្លងកាត់ ចូលទៅក្នុងប្រទេសអង់គ្លេស គឺប្រៀបដូចជាការឆ្លងកាត់ជ្រោះមរណៈដូច្នេះដែរ!

ជនចំណាកស្រុកដែលជាប់គាំងនៅក្នុងជំរុំជនភៀសខ្លួនក្នុងទីក្រុង Calais ប្រទេសបារាំងបាននិយាយថា ស្ថានភាពរស់នៅក៏ដូចជាការ ធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសអង់គ្លេសគឺមានគ្រោះថ្នាក់ច្រើន។ថ្លែងទៅកាន់ទូរទស្សន៍ Sky Broadcaster របស់ចក្រភពអង់គ្លេស លោក Safi ដែលជាជនចំណាកស្រុកមកពីប្រទេសអាហ្វហ្គានីស្ថានបានចំណាយពេលបីឆ្នាំក្នុងការធ្វើដំណើររកទីជម្រកបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ លោក  ហើយលោកបាននិយាយថា ការធ្វើដំណើរតាមទូកដើម្បីទៅដល់ទីក្រុង Calais គឺប្រៀបដូចជា “អន្ទាក់មរណៈ” ដូច្នោះដែរ។ លោកបានបន្ថែមថាដោយសារតែជនចំណាកស្រុកនឹងបន្តមកដល់ទីនោះដូច្នេះការធ្វើដំណើរគួរតែត្រូវបានធ្វើឱ្យកាន់តែងាយស្រួលជាងនេះ។បុរសម្នាក់ឈ្មោះ Mustafa បាននិយាយថាអ្នករត់ការលើការងារ នេះបានបន្តបង្កើតភាពតានតឹងលើ “អតិថិជន” របស់ពួកគេ។លោកថា៖មានក្រុមខ្លះអត់មានអតិថិជនមិនគ្រប់គ្រាន់ទេដោយពួកគេបានដើរឆ្លងផ្លូវដែលមានជម្លោះ និង មានការបញ្ហារំខានដល់ក្រុមដែលមាន អតិថិជនពិតប្រាកដរបស់ពួកគេ ឬ លុះត្រាតែក្រុមប៉ូលីសមករុញច្រានពួកគេចេញក៏មានដែរ។សូមជម្រាបជូនថាជំរំនេះគឺជាជំរុំមួយដែលមានមនុស្សរស់នៅច្រើននៅទូទាំងទីក្រុង Calais និង Dunkirk ដែលមានផ្ទះជនចំណាកស្រុកដែលព្យាយាមឆ្លងកាត់ច្រកចូលទៅក្នុងប្រទេសអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង