ក្រុមអ្នកអ្នកកាន់ទុក្ខបន្តចូលរួមជុំវិញបិរវេណតម្កល់មឈូសាអតីតព្រះមហាក្សត្រីចក្រភពអង់គ្លេស Elizabeth ទីIIយ៉ាងច្រើនកុះករ!
មកដល់ពេលនេះក្រុមអ្នកកាន់ទុក្ខនៅតែបន្តមកជុំជិតបរិវេណ Westminster Hall ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធព្រះម្ចាស់ក្សត្រី Elizabeth ទីII។ ព្រះមហាក្សត្រីគឺជាក្សត្រដែលកាន់អំណាចយូរបំផុតរបស់ចក្រភពអង់គ្លេស ហើយព្រះសពរបស់ព្រះអង្គនឹងត្រូវតម្កល់ក្នុងរដ្ឋរហូតដល់ថ្ងៃព្រះរាជពិធីបុណ្យសពជាផ្លូវការនៅថ្ងៃច័ន្ទ ដែលនឹងមានមនុស្សរាប់ពាន់ រាប់សែននាក់មកចូលរួមនិងថ្វាយការគោរពសោកស្តាយចំពោះព្រះមហាក្សត្រី។ ក្រុមអ្នកកាន់ទុក្ខបានផ្លាស់ប្តូរជាពីរជួរ ដោយជួយមួយគឺស្ថិតនៅច្រកចូលទៅកាន់មឈូសា។ មនុស្សជាច្រើនបានស្រក់ទឹកភ្នែកក្នុងសភាពសោកសៅក្តុក្តួលរកទីបំផុតគ្មាន ពេលចូលកាន់តែជិតមឈូសា។ មឈូសនេះត្រូវបានរុំព័ទ្ធដោយ Royal Standard ហើយគ្របដណ្ដប់ដោយ Imperial State Crown ដែលស្រោបដោយគ្រាប់ពេជ្រជិត 3,000 និងភួងផ្ការុំដោយរុក្ខជាតិកម្រពីវិមាន Balmoral Estate ជាកន្លែងដែល ព្រះមហាក្សត្រី Elizabeth ទី II បានយាងសោយព្រះពិរាល័យកាលពីថ្ងៃទី 8 ខែកញ្ញា ក្នុងជន្មាយុ96 ព្រះវស្សា៕