ប្រជាជនកេនយ៉ាប្រារព្ធពិធីរំលឹកដល់ព្រះរាជសកម្មភាពដែលព្រះមហាក្សត្រី Elizabeth ទី II ធ្លាប់បានយាងមកកំសាន្តជាមួយព្រះស្វាមីតម្កល់ទុកជាការដឹងគុណនិងជាការចងចាំ!
នៅពេលដែលពិភពលោកកំពុងចូលរួមកាន់ទុក្ខចំពោះការយាងសោយព្រះពិរាល័យរបស់ព្រះមហាកក្សត្រី Elizabeth ទី II អ្នកស្រុកមកពីក្លឹប Soy របស់ប្រទេសកេនយ៉ា ដែលជាកន្លែងមួយដែលព្រះមហាក្សត្រី Elizabeth ទី II ធ្លាប់យាងមកកំសាន្តក្នុងដំណើរក្រេបច័ន្ទទឹកឃ្មុំជាមួយព្រះអង្គម្ចាស់ Philip ជាព្រះស្វាមីនោះ ដោយពួកគេបានរៀបចំកម្មវិធីដ៏អស្ចារ្យមួយថ្វាយដល់ព្រះមហាក្សត្រីជាលើកចុងក្រោយចាត់ទុកជាការដឹងគុណ។ ក្រុមអ្នកស្រុកទាំងអស់ដែលបានមកចូលរួម បានចុះហត្ថលេខាលើសៀវភៅចែករំលែកទុក្ខថ្វាយចំពោះព្រះមហាក្សត្រី និងអ្នកខ្លះកាន់ទៀតបានកានើរូបភាពព្រះអង្គនិងព្រះបិតារបស់ព្រះអង្គគឺព្រះមហាក្សត្រ Georgeទី VI ។ លោក Hassan Kosgei ជាអ្នកគ្រប់គ្រងក្លឹប Soy បានរំលឹកដល់ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រីដែលបានចំណាយពេល២ថ្ងៃនៅទីតាំងផ្ទះចំការនេះ ដែលបច្ចុប្បន្នវាជាផ្នែកមួយនៃក្លឹប Soy នៃប្រទេសកេនយ៉ា។ សូមបញ្ជាក់ថានៅដើមខែកុម្ភៈឆ្នាំ1952 ព្រះមហាក្សត្រិយានីធ្លាប់បានយាងមកគង់ប្រថាប់នៅប្រទេសកេនយ៉ានិងបានយាងសួរសុខទុក្ខក្រុមកសិករដែលមកពីប្រទេសអង់គ្លេសផងដែរ។បន្ទាប់មកព្រះម្ចាស់ក្សត្រីបានយាងធ្វើដំណើរទៅកាន់តំបន់ Nanyuki បានស្នាក់នៅសណ្ឋាគារ Treetops ដ៏ល្បីល្បាញ បន្ទាប់មកនៅទីនោះព្រះមហាក្សត្រីក៏បានទទួលដំណឹងស្តីអំពីការយាយសោយ ព្រះទីវង្គតនៃព្រះបិតារបស់ព្រះអង្គផងដែរ ៕