កម្លាំងព្យុះទីហ្វុង Muifa បានបន្តបោកបក់នៅលើដែនដីនៃខេត្តមួយចំនួន ក្នុងប្រទេសចិន!

ក្រុមអ្នកសង្កេតការណ៍របស់អាជ្ញាធរក្នុងប្រទេសចិនបាននិយាយថាវត្តមានរបស់ព្យុះទីហ្វុង Muifa គឺជាព្យុះទី12ក្នុងឆ្នាំនេះ ដែលបានបោកបក់នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រ.ហនេះ នៅតំបន់ឆ្នេរនៃទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ ព្យុះទីហ្វុងនេះបានបក់បោកក្នុងល្បឿនជាង 80គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វាគឺមានសម្ពាធបរិយាកាស 990 hectopascals នៅពេលវាបានធ្លាក់ចុះមក។  មិនតែប៉ុណ្ណោះកម្លាំងព្យុះទីហ្វុង Muifa បានបោកបក់ជាលើកដំបូងនៅលើឆ្នេរសមុទ្រ Zhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិនដែរ នៅម៉ោងប្រហែលជា20និង30នាទីកាលពីថ្ងៃពុធ។ ព្យុះទីហ្វុងនេះបានបោកបក់មកលើទឹកដីនេះជាលើកទីពីរនៅម៉ោងប្រហែល00:30 នាទី នារំលងអាធ្រាតថ្ងៃព្រ.ហ ក្នុងស្រុក Fengxian នៃទីក្រុងសៀងហៃថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង