អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លើកឡើងនូវចំណុចអាទិភាព មុនពេលបើកអង្គសន្និបាត UNGA!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា “ពិភពលោកពិតជាត្រូវការ កាផ្លាស់ប្តូរ” នៅក្នុងទិដ្ឋភាពរួម មានទាំងការបែងចែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងវិសមភាពជាដើម។ លោក Guterres បាននិយាយបែបនេះនៅក្នុងទីក្រុងញូវយ៉ក មុនពេលមានការការជជែកដេញដោលគ្នាអង្គរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ឬ សន្និបាត UNGA ។ លោកបាននិយាយថា “ការបែងចែកភូមិសាស្ត្រនយោបាយបច្ចុប្បន្នមិនត្រូវអនុញ្ញាតឱ្យកើតឡើងទេ។ យើងត្រូវតែធ្វើការផ្លាស់ប្តូរផ្លូវនេះ”។ បញ្ហាសង្រ្គាមនៅអ៊ុយក្រែនលោក Guterres បាននិយាយថា “យើងកំពុងនិយាយអំពីកម្រិតនៃការបំផ្លិច បំផ្លាញក្នុងដែនដីនេះ ដែលមិនអាចធ្វើទៅបានក្នុងស្ថានភាពដែលត្រូវតែមានការបង្ករលក្ខណៈដោយគ្រឿងសព្វាវុធ និង សមត្ថភាពយោធានៅនឹងកន្លែងគឺខុសគ្នាទាំងស្រុងនោះឡើយ”។ មិនតែប៉ុណ្ណោះលោកក៏បានផ្តោតសំខាន់ទៅលើការផ្តល់មូលនិធិដល់ការអប់រំជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយគម្លាតក្នុងសមភាពពិភពលោកដែរ។ លោកបានបន្ថែមថា វាពិតជាចាំបាច់ដើម្បីផ្តល់យន្តការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ រាតត្បាតរាតត្បាតជាសកល៕

 

 

អត្ថបទដែលជាប់ទាក់ទង