ព្យុះសង្ឃរា Fiona បង្ករជាទឹកជំនន់និងផ្តាច់ចរន្តអគ្គិសនីនៅលើដែនកោះនៃប្រទេស Puerto Rico!
ព្យុះសង្ឃរា Fiona បានបន្សល់ឲ្យមានទឹកជំនន់ និង ការដាច់ចរន្តអគ្គិសនីនៅប្រទេស Puerto Rico ដោយព្យុះសង្ឃរា Fiona បានបង្ករឲ្យមានភ្លៀងធ្លាក់បន្ថែមទៀតនៅលើដែនកោះ Puerto Rico កាលពីថ្ងៃចន្ទ និងមួយថ្ងៃបន្ទាប់ពីព្យុះនេះបានធ្វើឱ្យកោះភាគ ច្រើនដាច់ចរន្តអគ្គិសនី និងមានបញ្ហាទឹកស្អាតសម្រាប់បរិភោគ។ កងទ័ពឆ្មាំជាតិបានជួយសង្គ្រោះមនុស្សរាប់រយនាក់ដែលជាប់គាំងបន្ទាប់ពីទឹកជំនន់នៅពេលនេះ។ ចំណែកអភិបាលខេត្តបានព្រមានថា វាអាចចំណាយជាច្រើនថ្ងៃដើម្បីឲ្យអគ្គិសនីបានដំណើរការឡើងវិញ។ ការវាយប្រហាររបស់ព្យុះសង្ឃរា Fiona បានបំផ្លិចបំផ្លាញដែនកោះ Puerto Rico មិនសូវជាធ្ងន់ធ្ងរព្យុះសង្ឃរា Maria ទេ! ដែលព្យុះនេះធ្លាប់បានសម្លាប់មនុស្សជិត 3,000 នាក់ និងបានបំផ្លាញបណ្តាញអគ្គិសនី កាលពីឆ្នាំ 2017។ ៥ឆ្នាំក្រោយមក ផ្ទះជាង 3,000 ខ្នងនៅលើកោះនេះនៅតែគ្របដណ្ដប់ដោយផ្ទះមេឃពណ៌ខៀវងងឹត។ ក្នុងបរិវេណសាលាក្រុង Salinas នៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ ដែលមានព្រែកមួយដែលមានឈ្មោះថា Nigua បានហូរហៀរដោយទឹកជោរជន់ពន្លិចផ្លូវ និងជន់លិចផ្ទះប្រជាជន។ មនុស្សប្រហែលជា 400 នាក់ត្រូវបានគេជម្លៀសទៅកាន់ទីជម្រក។ នាង Carmen Rivera បានបង្ហាញនូវរូបភាពផ្ទះដែលលិចទឹករបស់នាង ដោយនាងរៀបរាប់ថា “អ្វីៗត្រូវបានជន់លិចខ្ទេចខ្ទីហើយយើងត្រូវប្រញាប់ប្រញាល់រើចេញ ពីផ្ទះរបស់យើងទាំងភ្លៀងធ្លាក់ខ្លាំង និងទឹកហូរកាត់ខ្មួរខ្មាញ់៕