ផ្ទុះការចាប់អារម្មណ៍មួយចំពោះសត្វពីងពាងដ៏តូច ដែលបានវារកាត់ព្រះមញ្ជូសាព្រះមហាក្សត្រិយានី Elizabeth ទី IIអំឡុងពេលដង្ហែរទៅកាន់វិមាន Westminster Abbey
សត្វពីងពាងតូចមួយត្រូវបានគេប្រទះឃើញនៅលើព្រះមញ្ជូសារបស់ព្រះមហាក្សត្រិយានីអេលីហ្សាបែតដោយវាបានដើរឆ្លងកាត់ទៅមកនៅជិត ព្រះម្កុដព្រះអង្គ។ សត្វពីងពាងតូចមួយនេះដែលត្រូវបានគេឃើញវារនៅលើមញ្ជូសារបស់ម្ចាស់ក្សត្រី Elizabeth ទី II បានរីករាលដាលកាលពីថ្ងៃចន្ទម្សិលមិញ ពេលដែលក្រុមទាហានបានរំកិលព្រះមឈូសាព្រះអង្គ។ រូបភាពវីដេអូ ពីក្រុមអ្នកថតរូបបានផ្តោតសំខាន់ទៅលើកម្រងផ្កាដែលដាក់នៅព្រះមឈូសព្រះមហាក្សត្រីមុនពេលយាងដង្ហែរទៅកាន់វិមាន Westminster Abbey ។ ពួកគេបានចាប់ប្លង់យកសត្វពីងពាងដ៏តូចនេះដែលបានវារកាត់កម្រងផ្កា គឺជារឿងចំលែកហើយវីដេអូឃ្លីបនេះត្រូវបានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើកឡើងថា”វាជាទិដ្ឋភាពដ៏គួរអោយស្រលាញ់ណាស់ នៅពេលដែលសត្វពីងពាងដ៏តូចនេះបានមកចូលរួមថ្វាយការគោរពព្រះមហាក្សត្រីជាលើកចុងក្រោយក្នុងកម្មវិធីជាប្រវត្តិសាស្រ្តនេះ៕