នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ជំរុញ អ.ស.ប ឱ្យត្រឡប់ទៅរកបទបញ្ជា ដោយផ្អែកលើច្បាប់ធម្មនុញ្ញជាក់ស្តែង!
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានសម្តែងការខកចិត្តកាល ចំពោះសកម្មភាពបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន ដោយសារតែការផ្តល់សិទ្ធិវ៉េតូរបស់រុស្ស៊ីហើយលោកបាន អំពាវនាវឱ្យមានកំណែទម្រង់ដែលនឹងអនុញ្ញាតឱ្យអង្គការសហប្រជាជាតិត្រូវការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកកាន់តែប្រសើរឡើងជាងនេះ។ លោក Kishida បាននិយាយបែបនេះនៅក្នុងសុន្ទរកថានៅឯសន្និបាតប្រចាំឆ្នាំរបស់ អង្គការសហប្រជាជាតិរបស់មេដឹកនាំពិភពលោកថាអង្គការសហប្រជាជាតិធ្លាប់ដើរ តួនាទីសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោក ប៉ុន្តែ”មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិត្រូវបានរង្គោះរង្គើយ៉ាងខ្លាំងបច្ចុបបន្នេះនេះ”។ លោកបាននិយាយថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការជាន់ឈ្លីទស្សនវិជ្ជា និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងទស្សនៈដែលគ្រប់ប្រទេសទាំងអស់គួរតែអនុវត្តតាមនីតិរដ្ឋ។ រុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានច្រានចោលការរិះគន់ចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។ លោក Kishida បាននិយាយថា “យើងត្រូវតែប្រឈមមុខនឹងការពិត ដែលថាបូរណភាពរបស់អង្គការសហប្រជាជាតិ ស្ថិតក្នុងហានិភ័យ ដោយសារតែការឈ្លានពាននៅអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ី ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ” ។ លោកបន្តថាកំណែទម្រង់នេះត្រូវបានពិភាក្សាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ។ អ្វីដែលយើងត្រូវការគឺសកម្មភាពឆ្ពោះទៅរកកំណែទម្រង់មិនមែនគ្រាន់តែជាការពិភាក្សាគ្នានោះឡើយ»។ ជប៉ុនបានព្យាយាមកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថាវាត្រូវបានរចនាឡើងដោយអ្នកឈ្នះសង្គ្រាមលោកលើកទី២ ហើយមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមអន្តរជាតិឡើយ។ ប្រទេសជប៉ុនបានជំរុញផែនការកំណែទម្រង់ជាមួយប្រទេសអាល្លឺម៉ង់ ឥណ្ឌា និងប្រេស៊ីល ដែលជាក្រុមប្រទេស Quad ឬក្រុមប្រទេសទាំងបួន ចាប់តាំងពីឆ្នាំ 2004មក។ ប៉ុន្តែការសម្រេចបានំពោះការផ្លាស់ប្តូរនឹងត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរធម្មនុញ្ញក្នុងអង្គការសហប្រជាជាតិដែលពិបាកនឹងអូសទាញ៕