លោកស្រីនាយករដ្ឋមន្រ្តី Truss បង្ហាញពីឆន្ទៈក្នុងការអផិវឌ្ឍសេដ្ឋកិច្ចអង់គ្លេស ក្រោយពេលការយាង សោយព្រះពិរាល័យព្រះមហាក្សត្រីអេលីហ្សាបែតទី២
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Liz Truss បាននិយាយថាលោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីទទួលបានភាពមិនពេញចិត្ត ពីសាធារណជនដើម្បីនាំយកនូវវិធាន ជំរុញសេដ្ឋកិច្ចក្នុងប្រទេសដែលកំពុងធ្លាក់ចុះជាបណ្តើរក្រោយការយាងព្រះទីវង្គតរបស់ ព្រះមហាក្សត្រីអេលីហ្សាបែតទី២។ អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Sky News ថាតើលោកស្រីបានខ្លួនដូម្តេចខ្លះដើម្បីក្លាយជាបុគ្គលមានល្បីល្បាញ និងមានប្រជាប្រិយភាពឬអត់នោះ ស្រាប់តែលោកស្រីនាយករដ្ឋមន្រ្តី Truss បាននិយាយថា៖ ចា! ខ្ញុំពិតជាមាន។ លោកស្រី Truss បាននិយាយថាអ្វីដែលសំខាន់គឺ “ធ្វើឱ្យសេដ្ឋកិច្ចអង់គ្លេសរីកចម្រើន” ព្រោះនោះគឺជាអ្វីដែលនឹងផ្តល់ឲ្យនៅទីបំផុតនៃកម្រៃ “ប្រាក់ឈ្នួលខ្ពស់ ការវិនិយោគកាន់តែច្រើន” នៅក្នុងទីក្រុង និងភាពរីកចម្រើននានាក្នុងទីក្រុង និងទូទាំងប្រទេស។ លោកស្រី Truss បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីត្រឹមបានពីរសប្តាហ៍ហើយបន្ទាប់ពីការយាងសោយព្រះទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth ទី II ក្រោយពីលោកស្រីបានចូលក្រាបថ្វាយបង្គុំគាល់ ហើយលោកស្រីក៏កំពុងប្រឈមមុខនឹងសម្ពាធភ្លាមៗដែរដើម្បីផ្តល់ជំនឿជាក់នៃការសន្យារបស់លោកស្រីក្នុងការដោះស្រាយវិបត្តិលើតម្លៃនៃការរស់នៅ ដែលកំពុងគ្របដណ្ដប់លើចក្រភពអង់គ្លេស និងឈានទៅរកសេដ្ឋកិច្ចដែលមានរកសក្តានុពល៕