ការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុរបស់ក្រុមកុមារឥណ្ឌាដើម្បីស្វែងរកក្តីសង្ឃឹមជាថ្មី តាមរយៈការរៀនភាសាតំបន់ថ្មីៗ !

ទឹកជំនន់ដ៏ធ្ងន់ធ្ងរអំឡុងឆ្នាំ2019 បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងភូមិ Himalayan នៅជាយក្រុង Bengaluru បណ្តាលឲ្យយុវជន Jaidul Islam និងគ្រួសាររបស់គេត្រូវជម្លៀសខ្លួនចេញ និង កំពុងរស់នៅក្នុងតំបន់ក្រីក្រលំបាក។ អំឡុងពេលដែលទឹកទន្លេ Brahmaputra បានហៀរចេញ និងបានលេបត្របាក់យកអ្វីៗទាំងអស់ រួមទាំងផ្ទះរបស់ពួកគេដែរនៅក្នុងស្រុក Darrang នៃរដ្ឋ Assam របស់ប្រទេសឥណ្ឌា។ គ្រោះមហន្តរាយនេះបាននាំឱ្យក្រុមគ្រួសារជាច្រើនត្រូវផ្លាស់ប្តូរទីលំនៅចម្ងាយ 2,000 ម៉ាយ ស្មើនឹង 3218 គីឡូម៉ែត្រ ទៅកាន់ជាយក្រុង Bengaluru កាន់តែឆ្ងាយដែលជាទីកន្លែងមានពលរដ្ឋច្រើនភាសា Kannada ដែលខុសពីជនជាតិ Bangla ដើមកំណើតរបស់ពួកគេ។ មកដល់ពេលនេះពួកគេកំពុងស្ថិតក្នុងចំណោមប្រជាជនប្រមាណ 2លាន6សែននាក់នៅក្នុងរដ្ឋ Assam ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅឆ្នាំនោះ ហើយពួកគេក៏បានសម្រេចចិត្តផ្លាស់ប្តូរទៅនៅជាយក្រុង Bengaluru ដែលជាទីក្រុងមានមនុស្សជាង 8 លាននាក់រស់នៅទីនោះ ដែលគេស្គាល់ថាជាតំបន់ Silicon Valley របស់ប្រទេសឥណ្ឌា៕

 

 

 

អត្ថបទដែលជាប់ទាក់ទង