អាជ្ញាធរ Ecaudor បញ្ជាក់អំពីករណីស្លាប់របស់ស្រ្តីជាមេធាវីម្នាក់ក្រោយបាត់ខ្លួន១សប្តាហ៍  !

អាជ្ញាធរនៃប្រទេសអេក្វាឌ័របានបញ្ជាក់អំពីដំណឹងបាត់បង់ជីវិតរបស់ស្រ្តីជាមេធាវីស្ត្រីម្នាក់ដែលបានបាត់ខ្លួនកាលពីជាងមួយសប្តាហ៍មុនគឺស្ថិតពីក្រោយ ផែនការរៀបចំនៃស្វាមីរបស់នាងផ្ទាល់ ដែលធ្វើការក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ត្រីប៉ូលីសដ៏សំខាន់ ។ លោក Patricio Carrillo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាឌ័របានមានប្រសាសន៍ថា“ក្រសួងមហាផ្ទៃ រដ្ឋាភិបាលជាតិ សូមសម្តែងការសុំទោសជាខ្លាំងពេកចំពោះ សង្គមអេក្វាឌ័របច្ចុប្បន្ន ជាពិសេសចំពោះគ្រួសារអ្នកស្រី និងធ្វើការសុំទោសជាសាធារណៈដល់គ្រួសាររបស់អ្នកស្រី Maria Belen ។ បន្ទាប់ពីការផ្តល់សន្និសីទនេះលោក Carrillo បានបញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះនៅលើបណ្តាញសង្គម Twitter លោកថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់នាង ដែលជាការធ្វើអត្តឃាតដែលមិនអាចលើកលែងទោសបាន”។ លោក Carrillo បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសនៅពេលនេះគឺផ្តោតលើការស្វែងរកលោកអនុសេនីយ៍ឯក Germán Cáceres ដែលជាស្វាមីរបស់ស្រ្តីជាមេធាវី ដែលពួកគេចាត់ទុកថាជាជនសង្ស័យសំខាន់នៅក្នុងឧប្បត្តិហេតុលើភរិយារបស់គេ៕

អត្ថបទដែលជាប់ទាក់ទង