ក្រុមសាច់ញាតិរបស់យុវសិស្សម៉ិកស៊ិក៤៣នាក់ បានជួបជុំគ្នាដង្ហែរជាក្បួនតវ៉ាដើម្បីរំលឹកដល់ការស្លាប់៨ឆ្នាំ និងការបាត់ខ្លួនយុវជន Ayotnizapa!
ដោយដៃកាន់អោបជាប់រូបថតកូនៗរបស់ពួកគេនៅលើទ្រូង ក្រុមសាច់ញាតិរបស់យុវសិស្សចំនួន 43 នាក់ដែលបានបាត់ខ្លួននៅភាគ ខាងត្បូងប្រទេសម៉ិកស៊ិកបាននាំគ្នាដង្ហែរជាក្បួនគម្រប់ខួបលើកទី 8 ឆ្នាំដើម្បីទាមទាររកយុត្តិធម៌។ ក្រុមគ្រួសារជាសាច់ញាតិមានអារម្មណ៍ថាសកម្មភាពស៊ើបអង្កេតរបស់ រដ្ឋាភិបាលគឺបានដំណើរការទៅមុខ ប៉ុន្តែធាតុពិតហាក់ដូចជាមិនមានសកម្មភាពអីខ្លាំងក្លាដូចរឿងរ៉ាវផ្សេងៗនោះទេ ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គណៈកម្មាការស្វែងរកការពិត ដែលជាអង្គភាពផ្លូវការ មួយដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលលោក Lopez Obrador បានកំណត់ករណីនេះថាជា “ករណីឧក្រិដ្ឋកម្មរដ្ឋ” ដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋាភិបាលបានជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួន និងការបិទបាំងរបស់ពួកគេ ហើយបានផ្តល់ទិន្នន័យថ្មី ដែលបានបញ្ជាក់ពីការចូលរួមរបស់កងទ័ពនៅក្នុងហេតុការ៍នោះ។សមាជិកយោធាបីនាក់ក៏ត្រូវបានគេចាប់ខ្លួនក្នុងចំណោមពួកគេជាមេបញ្ជាការក្នុងតំបន់ ហើយបច្ចុប្បន្នក៏មានវត្តមានលោកឧត្តមសេនីយ ចូលនិវត្តន៍ម្នាក់ និងអតីតអគ្គមេធាវី Jesús Murillo Karam ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំស្ថានភាពស្របគ្នាដោយប្រើ មធ្យោបាយធ្វើទារុណកម្មនិងការរៀបចំភស្តុតាងទុកជាមុនដែរ៕