ក្នុងនាមជារដ្ឋមន្រ្តីថាមពលអាមេរិក និង ជាតំណាងឲ្យប្រធានាធិបតី Biden លោកស្រី ​ Granholm បានស្តីបន្ទោសចំពោះការ​ឈ្លានពាន​ របស់​រុស្ស៊ី​លើ​អ៊ុយក្រែនថា​ជា​អំពើព្រៃផ្សៃ!

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បានថ្លែងសុន្ទរកថាស្តីបន្ទោសចំពោះប្រទេសរុស្ស៊ីពីវេទិកា សន្និសីទប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់(IAEA) នៅទីក្រុងវីយែនទៅកាន់គណៈប្រតិភូដែលបានប្រមូលផ្តុំគ្នា ដោយលោក Granholm បានផ្ញើសារជាច្រើនពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដោយសំដៅលើការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនថាជាអំពើ “ព្រៃផ្សៃ” “ព្រៃផ្សៃ” និង “គ្មានការពិចារណា” ។ លោកស្រី Granholm បន្ត​ថា ការ​ពង្រឹង​សន្តិសុខ​ជុំវិញ​ការ​អភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែ និង​សម្ភារះគឺ​ជាកត្តាសំខាន់​សម្រាប់​រដ្ឋការ​របស់​លោក Biden។

លោកស្រីបាននិយាយថា “សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូទូទាំងពិភពលោកដើម្បីធានាសម្ភារៈទាំងនេះ និងកាត់បន្ថយការគំរាមកំហែង នៃភេរវកម្មនុយក្លេអ៊ែរ និងវិទ្យុសកម្ម”។ លោកស្រី Granholm ក៏បានអះអាងផងដែរនូវការគម្រាមកំហែង “ជ្រុលហួសហេតុ” របស់រុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអឺរ៉ុប និងការរឹបអូសយកទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ដែលបាន ធ្វើឱ្យមានការសង្ស័យលើភាពជឿជាក់របស់ប្រទេសនេះនៅក្នុងពិភពនុយក្លេអ៊ែរសកល៕

 

 

អត្ថបទដែលជាប់ទាក់ទង