ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ត្រូវ​បានគេ​បណ្តេញ​ចេញ​ពី​តំបន់​ដីឡូតិ៍ឯកជនមួយកន្លែងនៅប្រទេសកូឡ៊ុំប៊ី!

ប្រជាជនរាប់ពាន់គ្រួសារត្រូវបានគេបណ្តេញចេញពីដែនដីឯកជនមួយនៅតំបន់ El Caguán នៃជាយទីប្រជុំជន Huila ភាគខាងត្បូងប្រទេសកូឡុំប៊ី។ ផ្ទៃដីឡូតិ៍ដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនឯកជន El Guácimo ដែលពួកគេចូលមកកាន់កាប់តាំងពីដំបូងក្នុងចំណោមមនុស្សប្រហែល 250 នាក់ ប៉ុន្តែអាជ្ញាធរបាននិយាយថាមានមនុស្សជាង 2,000 នាក់ ត្រូវបានគេរកឃើញរស់នៅលើដីឡូតិ៍នេះអំឡុងពេលដែលអាជ្ញាធរធ្វើកា ររុះរើនិងបណ្តេញចេញ។ ទីភ្នាក់ងារ Squatters បាននិយាយថាមនុស្សមួយចំនួនបានរងរបួសអំឡុងពេលមានការបណ្តេញពួកគេចេញ។ ចំណែកលោក Rigoberto Gutierrez បាននិយាយថា “នៅពេលនោះយើងស្ថិតក្នុងស្ថានភាពដែលយើងមិនដឹងថាត្រូវធ្វើអ្វីជាមួយនឹងរដ្ឋាភិបាលនោះទេ ពួកគេបានបោះបង់ចោលពួកយើងឲ្យក្លាយជាប្រជាជនក្រីក្រ គ្មានផ្ទះសម្បែង និងមានកសិដ្ឋានជាច្រើនកន្លែង តែពួកគេមិនបានជួយពួកយើងទេ”។ បញ្ហាគ្មានការងារធ្វើគឺជាបញ្ហាចាស់នៅក្នុងប្រទេសកូឡុំប៊ី ប៉ុន្តែក្នុងរយៈពេលពីរខែចុងក្រោយនេះ វាកាន់តែកើនឡើងក្រោយការកាន់អំណាចរបស់លោក Gustavo Petro ដោយពួកគេបានរឹតបន្តឹងច្បាប់ដែលនាំឲ្យកម្រិតនៃការប្រឈមមុខដាក់គ្នារវាងសហគមន៍ជនជាតិដើមភាគតិច ក្រុមស្បែកខ្មៅ និងសហគមន៍កសិករជាដើម៕

អត្ថបទដែលជាប់ទាក់ទង