នាយករដ្ឋមន្ត្រីអូស្ត្រាលីសន្យាផ្តល់ជំនួយដល់អាមេរិកដែលកំពុងរងគ្រោះដោយខ្យល់ព្យុះសង្ឃរា Ian ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ក្នុងរដ្ឋ Florida គិតត្រឹមថ្ងៃសុក្រនេះ!

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថ្ងៃសុក្រនេះថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុង ការផ្តល់ការគាំទ្រនិងផ្គត់ផ្គង់ដល់សហរដ្ឋអាមេរិកសម្រាប់ជនរងគ្រោះដែលរងផល ប៉ះពាល់ដោយសារព្យុះសង្ឃរា Ian ក្នុងរដ្ឋ Florida បន្ទាប់ពីលោកបានបង្ហាញពីក្តីអាណិតអាសូរយ៉ាងខ្លាំងក្នុងនាមរបស់ប្រទេសលោកចំពោះគ្រោះធម្មជាតិដែលបានបំផ្លិចបំផ្លាញនៅពេលនេះ។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Canberra នៅថ្ងៃសុក្រនេះថា “យើងនឹងឈរនៅជាមួយគ្នា ជាមួយប្រជាជនសហរដ្ឋអាមេរិកជានិច្ច” ។ ព្យុះសង្ឃរា Ian គឺជាព្យុះសង្ឃរាប្រភេទទី4 ដ៏ធំនៅលើពិភពលោកដែកត្រូវបានគេ ប្រកាសថាជាព្យុះមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មាននិងមិនធ្លាប់វាយប្រហារ ទឹកដីសហរដ្ឋអាមេរិកទេ។ មកដល់ពេលនេះមនុស្ស4នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងរដ្ឋផ្លរីដា បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវជន់លិចភ្លាមៗនៅលើតំប់ឆ្នេរសមុទ្រក្នុងរដ្ឋ Florida ៕

អត្ថបទដែលជាប់ទាក់ទង